blog

ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាណណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣

ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាណណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ #អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបការងាររបស់រតនាគារទូទាំងប្រទេសប្រចាំខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយZoom)៕