#ទីក្រុងហ្សាកាតា #សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោក សួន វិចិត្រ អគ្គនាយករង អមដោយមន្រ្តីជំនាញ២រូប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានចូលរួមប្រជុំកម្រិតថ្នាក់ដឹកនាំ និងសិក្ខាសាលាអន្តរជាតិលើប្រធានបទ "ស្វែងរកការគាំទ្របង្កើតវេទិការតនាគារអាស៊ាន" ដែលផ្តួចផ្តើមឡើងដោយក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងពីបណ្តារតនាគារនៃប្រទសជាសមាជិកអាស៊ាន។