នាព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកស្រី ញូ រដ្ឋា ប្រធានការិយាល័យគណនេយ្យ និងមន្ត្រីបច្ចេកទេសបានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយសារាចរណែនាំលេខ ០០៨ សហវ.សរ.អហក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានីខេត្តឆ្នាំ ២០២៤-២០២៦ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបប្រមាណ ៨០ នាក់។