blog

ព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

ព្រឹកថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកស្រី ឡាំ យសខិណា ប្រធាននាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគគនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ  និងពិភាក្សាលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (e-Payment) របស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ សម្រាប់ប្រតិបត្តិការចំណូលមិនមែនសារពើពន្ធរបស់ក្រសួង ស្ថាប័នអនុវត្តទូទាំងប្រទេស ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងតំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី " តេជោ" និងតំណាងធនាគារ វឌ្ឍនៈ អាស៊ី កំចាត់។