blog

នាព្រឹកថ្ងៃព្រស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣

នាព្រឹកថ្ងៃព្រស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ជា សុជាតិ ប្រធាននាយកដ្ឋាន គោលការណ៍គណនេយ្យនិងវិភាគការអនុវត្តថវិកា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក #នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “សេចក្តីព្រាងបឋមគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃគណនីត្រូវសង” ។ កិច្ចប្រជុំនេះមានការចូលរួមពី តំណាងមកពីនិយ័តករគណនេយ្យនិងសវនកម្ម ក្រុមការងារ FMIS និងតំណាងពីនាយកដ្ឋានគណនេយ្យ នាយកដ្ឋានចំណាយថវិកា នាយកដ្ឋានចំណូលថវិកា របស់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០ នាក់។