blog

នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣

នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហេង សុខណា អគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បាននាំយកថវិកា ចំនួន ១២៤ ២២០ ០០០៛ (មួយររយម្ភៃបួនលានពីររយម្ភៃពាន់រៀល) ប្រគល់ជូន ឯកឧត្តម ចន ណារិទ្ធ  អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា។
 ថវិកាដែលប្រមូលបានទាំងអស់នេះបានមកពីការចូលរួមរបស់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជកានៃគ្រួសារអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ស្របតាមការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមជាវិភាគទានទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ឆ្នាំ២០២៣នេះ។ សូមជូនពរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់រូប បានទទួលនូវ លាភ យស សរសើរ សុខ កុំបីឃ្លៀងឃ្លាតឡើយ។