blog

រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣

រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ិញ បានសុវណ្ណអាទិច្ចាសីលា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ បានចូលរួមកិច្ចប្រជុំពិភាក្សាលើកទី១៥ស្តីពីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណ:។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ជូ  គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីជំនាញការបារាំង Mrs Sylvie AMIEL, Mrs Eliane BOURGEAT-LAMI, Mr Michel CONAN and Mr Thibaut ROSENZWEIG តំណាងមកពីអគ្គនាយកដ្ឋានថវិកា និងតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom)។