blog

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ  អមដោយមន្រ្តីជំនាញ បានទទួលជួបពិភាក្សាការងារជាមួយលោកជំនាញការ Sebastien Dubrost តំណាងប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា ដើម្បីពិគ្រោះយោបល់លើបញ្ហាផ្សេងៗលើ របាយការណ៍ហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ថវិកា ព្រមទាំង​មាតិកាគណនីនៃប្លង់គណនេយ្យ​ (Chart of Account) ពាក់ព័ន្ធនឹងក្រសួងអប់រំ យុវជន និង កីឡា។