រចនាសម្ព័ន្ធ

អគ្គនាយកដ្ឋានរតនាគារជាតិ មានរចនាសម្ព័ន្ធនៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ដូចខាងក្រោម៖

ក. ថ្នាក់កណ្តាល

១. នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

២. នាយកដ្ឋានចំណូលថវិកា

៣. នាយកដ្ឋានចំណាយថវិកា

៤. នាយកដ្ឋានគណនេយ្យ

៥. នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន​និង​សរុបស្ថិតិ

៦. នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

៧. អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន

៨. នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងវិភាគការអនុវត្តថវិកា

៩. លេខាធិការដ្ឋាន​​។

ខ. ថ្នាក់មូលដ្ឋាន

នៅថ្នាក់មូលដ្ឋាន មានរតនាគាររាជធានី-ខេត្ត មានការិយាល័យក្រោម‍ឱវាទ ចំនួន ៣ ដូចខាងក្រោម​៖

១.ការិយាល័យរដ្ឋបាលនិងបុគ្គលិក

២.ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិនិងសរុប

៣.ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ។


នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារ​រដ្ឋបាល ហិរញ្ញវត្ថុនិង​បុគ្គលិក ដោយ​មាន​ភារកិច្ច​ដូចតទៅ៖

 • រៀបចំនិងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
 • បញ្ជូនឯកសារ ទទួលលិខិតចេញ ចូល និងរៀបចំចងក្រងទុកដាក់ឯកសារ
 • ពិនិត្យទិដ្ឋាការបេសកកម្មចេញ ចូល និងតាមដានគ្រប់គ្រងប្រាក់បេសកកម្ម
 • គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់
 • បញ្ជិកាតាមដានប្រាក់ជំពូក គណនី អនុគណនី សម្រាប់កិច្ចដំណើរការរដ្ឋបាល
 • គ្រប់គ្រងកិច្ចការចំណាយ
 • គ្រប់គ្រង បែងចែក និងបើកផ្តល់ប្រាក់លាភការ ប្រាក់បៀវត្ស និងសម្ភារៈការិយាល័យ
 • គ្រប់គ្រងមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា​​
 • រៀបចំរចនាសម្ព័ន្ធចាត់តាំង អង្គការលេខ។

​នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក មានការិយាល័យក្រោម​ឱវាទ​​ចំនួន ៤ ដូចខាង​ក្រោម៖​

១. ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ

២. ការិយាល័យបុគ្គលិក

៣. ការិយាល័យទំនាក់ទំនងនិងពិធីការ។

ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ មានភារកិច្ច ដូចតទៅ៖

 • រៀបចំនិងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
 • បញ្ជូនសារ ទទួលលិខិតចេញ-ចូល
 • រៀបចំចងក្រងឯកសារ
 • ពិនិត្យទិដ្ឋាការបេសកកម្មចេញ-ចូល
 • គ្រប់គ្រងអចលនទ្រព្យនិងចលនទ្រព្យ
 • គ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់
 • បញ្ជិកាតាមដានប្រាក់ជំពូក គណនី អនុគណនីសម្រាប់កិច្ចដំណើរការរដ្ឋបាល
 • តាមដាន​និង​គ្រប់គ្រងប្រាក់កម្រៃរតនាគារ
 • គ្រប់គ្រងនិង​បែងចែកប្រាក់បៀវត្សនិង​សម្ភារៈការិយាល័យ និងគ្រប់គ្រងប្រាក់បេឡា​
 • រៀបចំគម្រោងចំណូល-ចំណាយថវិការបស់អគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆ្នាំ
 • ធ្វើជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងការគ្រប់គ្រងកិច្ចការចំណាយ​ប្រចាំឆ្នាំ។

ការិយាល័យបុគ្គលិក មានភារកិច្ច ដូចតទៅ៖

 • គ្រប់គ្រងមន្រ្តីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​
 • រៀបចំក្របខ័ណ្ឌមន្រ្តីរាជការ
 • រៀបចំកាំប្រាក់មន្រ្តីរាជការ
 • រៀបចំតារាងទូទាត់ប្រាក់បៀវត្សមន្រ្តីរាជការ
 • លើកសំណើ​លើការ​ពិនិត្យ វាយតម្លៃ លើកសរសើរ តែងតាំង និងដាក់ពិន័យមន្រ្តីរាជការ
 • តាមដានបញ្ជីវត្តមាន អវត្តមានមន្រ្តីរាជការ
 • រៀបចំរចនាសម្ព័ន្ធចាត់តាំង អង្គការលេខ
 • រៀបចំលិខិតឧទ្ទេសនាមនិងលិខិតបញ្ជាបេសកកម្មផ្សេងៗ
 • រៀបចំចាត់តាំងមន្រ្តីរាជការចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល បុណ្យជាតិ អន្តរជាតិ និងរាល់សកម្មភាព​នានា​របស់រដ្ឋ
 • រៀបចំលិខិតឈប់សម្រាកនានារបស់មន្រ្តីរាជការ។

ការិយាល័យទំនាក់ទំនងនិងពិធីការ មានភារកិច្ច ដូចតទៅ៖

 • ទំនាក់ទំនងនិង​សម្របសម្រួលជាមួយនាយកដ្ឋាននានា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
 • ទំនាក់ទំនង​និង​សម្របសម្រួលជាមួយអង្គភាព​ពាក់​ព័ន្ធ​នៃ​ក្រសួង-ស្ថាប័ននានា
 • រៀបចំពិធីនិងការប្រជុំនានារបស់អគ្គនាយកដ្ឋានរតនាគារជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ
 • រៀបចំបដាពាក្យ​ស្លោក តុបតែងលម្អអគ្គនាយកដ្ឋានរតនាគារជាតិ នៅពេលមានពិធីបុណ្យជាតិ អន្តរជាតិ
 • រៀបចំទទួលភ្ញៀវជាតិ អន្តរជាតិ
 • រៀបចំពិធីការរាល់ការចុះហត្ថលេខាលើពិធីសារនានា
 • ថែរក្សា តុបតែងសាលប្រជុំ និងបន្ទប់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរតនាគារជាតិ។

នាយកដ្ឋានចំណូលថវិកា

នាយកដ្ឋានចំណូលថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិលើការងារ​ចំណូល​ថវិកា មាន​ភារកិច្ច​ដូចតទៅ​៖

 • គ្រប់គ្រងនិងតាមដានចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធរបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ (FMIS)
 • ទទួលចំណូលប្រាក់ជំពាក់ ប្រាក់បំណុលរបស់រដ្ឋ និងប្រាក់វិវាទ
 • បញ្ជិកាប្រាក់ពន្ធជាបន្ទុករបស់រដ្ឋ ប្រាក់ជំពាក់ ចំណូលថវិកាថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ក្នុងប្រព័ន្ធ FMIS
 • គ្រប់គ្រងគណនីរជ្ជទេយ្យចំណូល​របស់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងប្រព័ន្ធ FMIS
 • គ្រប់គ្រងគណនីចំណូលបណ្តោះអាសន្ន របស់​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា​ និង​អគ្គនាយកដ្ឋានពន្ធដារ ក្នុងប្រព័ន្ធ FMIS
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • រៀបចំរបាយការណ៍ចំណូលថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំថ្ងៃ ខែ ត្រីមាស និងឆ្នាំតាមប្រព័ន្ធ FMIS
 • ពិនិត្យលិខិតបទដ្ឋានគតិយុត្តក្នុងការស្នើសុំតែងតាំងរជ្ជទេយ្យករចំណូល និងបង្កើតរជ្ជទេយ្យចំណូលរបស់គ្រឹះស្ថាន សាធារណៈរដ្ឋបាល,ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។

នាយកដ្ឋាន​ចំណូលថវិកា ​មានការិយាល័យ​​​ក្រោម​ឱវាទ​ចំនួន ៣ ដូចខាងក្រោម ៖

១. ការិយាល័យចំណូលថវិកាពន្ធដារនិងសរុប

២. ការិយាល័យចំណូលថវិកាពន្ធគយនិងរដ្ឋាករ

៣. ការិយាល័យចំណូលថវិកាមិនមែនសារពើពន្ធ

ការិយាល័យចំណូលថវិកាពន្ធដារនិងសរុប មានភារកិច្ចដូចតទៅ៖

 • កត់ត្រានិងតាមដានចំណូលបណ្តោះអាសន្នរបស់ពន្ធដារនៅថ្នាក់កណ្តាល ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានចំណូលមិនមែនសារពើពន្ធរបស់ពន្ធដារ ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានចំណូលថវិកាជាតិរបស់ពន្ធដារ ក្នុងប្រព័ន្ធ FMIS
 • ពិនិត្យនិងផ្ទៀងផ្ទាត់ចំណូលថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ពន្ធដារនៅតាមបណ្តាសាខារាជធានី-ខេត្ត ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានបំណុលរបស់ពន្ធដារ ក្នុងប្រព័ន្ធ FMIS
 • បញ្ជិកាប្រាក់ពន្ធជាបន្ទុករបស់រដ្ឋនិងប្រាក់ជំពាក់ ក្នុងប្រព័ន្ធ FMIS
 • ទទួលប្រាក់ជំពាក់ ប្រាក់ពន្ធ ប្រាក់បំណុលរបស់រដ្ឋ និងប្រាក់វិវាទ
 • រៀបចំរបាយការណ៍ចំណូលថវិកាជាតិរបស់ពន្ធដារប្រចាំខែ ត្រីមាស និងឆ្នាំ តាមប្រព័ន្ធ FMIS
 • រៀបចំរបាយការណ៍តាមដានបំណុលរបស់ពន្ធដារ​ តាមប្រព័ន្ធ FMIS
 • បូកសរុប ផ្ទៀងផ្ទាត់ និងផ្គូផ្គងរបាយការណ៍ចំណូលសារពើពន្ធនិងមិនមែនសារពើពន្ធរបស់ពន្ធដារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ តាមប្រព័ន្ធ FMIS
 • រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការផ្តល់តួលេខបំណុលពន្ធដារប្រចាំឆ្នាំ
 • តាមដានការបង់ចំណូលពន្ធដារនៅធនាគារដៃគូ
 • បង្កើតប្រព័ន្ធទំនាក់ទំនងសង្គមជាមួយធនាគារដៃគូ អង្គភាពពន្ធដារ និងសាខាពន្ធដារ ដើម្បីផ្តល់ព័ត៌មានរហ័ស
 • ចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានចំពោះការបង់ចំណូល ឬ បង្វែរចំណូលរបស់ពន្ធដារ
 • ចូលរួមការកែលម្អចំណាត់ថ្នាក់នៃមាតិកាសេដ្ឋកិច្ចនៃប្លង់គណនេយ្យទូទៅ សម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ការិយាល័យចំណូលថវិកាពន្ធគយនិងរដ្ឋាករ មានភារកិច្ចដូចតទៅ៖

 • គ្រប់គ្រងនិងតាមដានចំណូលមិនមែនសារពើពន្ធរបស់គយនិងរដ្ឋាករ ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានចំណូលបណ្តោះអាសន្នរបស់គយនៅថ្នាក់កណ្តាល ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានចំណូលថវិកាជាតិរបស់គយនិងរដ្ឋាករ ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានបំណុលរបស់គយនិងរដ្ឋាករ ក្នុងប្រព័ន្ធ FMIS
 • បញ្ជិកាប្រាក់ពន្ធជាបន្ទុករបស់រដ្ឋនិងប្រាក់ជំពាក់ ក្នុងប្រព័ន្ធ FMIS
 • ទទួលប្រាក់ជំពាក់ ប្រាក់ពន្ធ ប្រាក់បំណុលរបស់រដ្ឋ និងប្រាក់វិវាទ
 • រៀបចំរបាយការណ៍ចំណូលថវិកាជាតិរបស់គយប្រចាំខែ ត្រីមាស និងឆ្នាំ តាមប្រព័ន្ធ FMIS
 • រៀបចំរបាយការណ៍តាមដានបំណុលរបស់គយនិងរដ្ឋាករ តាមប្រព័ន្ធ FMIS
 • ពិនិត្យនិងផ្ទៀងផ្ទាត់ចំណូលថវិកាជាតិរបស់គយនិងរដ្ឋាករ នៅតាមបណ្តាសាខារាជធានី-ខេត្ត តាមប្រព័ន្ធ FMIS
 • បូកសរុប ផ្ទៀងផ្ទាត់ និងផ្គូផ្គងរបាយការណ៍ចំណូលថវិការបស់ពន្ធគយនិងរដ្ឋាករប្រចាំខែនិងឆ្នាំ តាមប្រព័ន្ធ FMIS
 • រៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការផ្តល់តួលេខបំណុលពន្ធគយនិងរដ្ឋាករប្រចាំឆ្នាំ
 • តាមដានការបង់ចំណូលពន្ធគយនិងរដ្ឋាករនៅធនាគារដៃគូ
 • បង្កើតប្រព័ន្ធទំនាក់ទំនងសង្គមជាមួយធនាគារដៃគូ អង្គភាពគយ សាខាគយនិងរដ្ឋាករ ដើម្បីផ្តល់ព័ត៌មានរហ័ស
 • ចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានចំពោះការបង់ចំណូល ឬ បង្វែរចំណូលរបស់ពន្ធគយនិងរដ្ឋាករ
 • ចូលរួមការកែលម្អចំណាត់ថ្នាក់នៃមាតិកាសេដ្ឋកិច្ចនៃប្លង់គណនេយ្យទូទៅសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ការិយាល័យចំណូលថវិកាមិនមែនសារពើពន្ធ មានភារកិច្ចដូចតទៅ៖

 • កត់ត្រានិងតាមដានចំណូលបណ្តោះអាសន្ននិងរជ្ជទេយ្យចំណូលរបស់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានចំណូលថវិកាជាតិរបស់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ តាមប្រព័ន្ធ FMIS
 • ទទួលប្រាក់ជំពាក់ ប្រាក់បំណុលរបស់រដ្ឋ និងប្រាក់វិវាទ
 • បញ្ជិកាប្រាក់ចំណូលមិនមែនសារពើពន្ធជាបន្ទុករបស់រដ្ឋនិងប្រាក់ជំពាក់ ក្នុងប្រព័ន្ធ FMIS
 • ពិនិត្យនិងផ្ទៀងផ្ទាត់ចំណូលថវិកាជាតិរបស់មន្ទីរជំនាញនិងអង្គភាព និងចំណូលថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ FMIS
 • កត់ត្រានិងតាមដានបំណុលរបស់ក្រសួង-ស្ថាប័ន និងមន្ទីរ ក្នុងប្រព័ន្ធ FMIS
 • រៀបចំរបាយការណ៍តាមដានបំណុលរបស់ក្រសួង-ស្ថាប័ន មន្ទីរជំនាញតាមប្រព័ន្ធ FMIS
 • រៀបចំរបាយការណ៍ចំណូលថវិកាជាតិរបស់ក្រសួង-ស្ថាប័ន មន្ទីរជំនាញ ប្រចាំខែ ត្រីមាស និងឆ្នាំ តាមប្រព័ន្ធ FMIS
 • ផ្ទៀងផ្ទាត់និងផ្គូផ្គងរបាយការណ៍ចំណូលប្រចាំខែនិងឆ្នាំ របស់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ តាមប្រព័ន្ធ FMIS
 • តាមដានការបង់ចំណូលមិនមែនសារពើពន្ធនៅធនាគារដៃគូ
 • បង្កើតប្រព័ន្ធទំនាក់ទំនងសង្គមជាមួយធនាគារដៃគូ ក្រសួង-ស្ថាប័ន និងអង្គភាព ដើម្បីផ្តល់ព័ត៌មានរហ័ស
 • ចូលរួមដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានចំពោះការបង់ចំណូល ឬ បង្វែរចំណូលមិនមែនសារពើពន្ធរបស់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តអំពីចំណូលមិនមែនសារពើពន្ធ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តអំពីគ្រឹះស្ថានសាធារណៈរដ្ឋបាល
 • ចូលរួមក្រុមការងារតឹងទារបំណុលចំណូលមិនមែនសារពើពន្ធជាមួយ អន្តរក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
 • ចូលរួមរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗដែលទាក់ទងទៅនឹងការគ្រប់គ្រងនិងការប្រមូលចំណូលមិនមែនសារពើពន្ធ
 • ចូលរួមរៀបចំវគ្គបណ្តុះបណ្តាលនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដល់ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ
 • ចូលរួមរៀបចំវគ្គបណ្តុះបណ្តាលនីតិវិធីនៃការគ្រប់គ្រងរជ្ជទេយ្យចំណូលដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល
 • ចូលរួមការកែលម្អចំណាត់ថ្នាក់នៃមាតិកាសេដ្ឋកិច្ចនៃប្លង់គណនេយ្យទូទៅសម្រាប់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 • ពិនិត្យនិងផ្តល់យោបល់ទៅលើនីតិវិធីនៃការបង្កើតនិងតែងតាំងរជ្ជទេយ្យករចំណូលរបស់ក្រសួង-ស្ថាប័ននិងអង្គភាពពាក់ព័ន្ធ ព្រមទាំងគ្រឺះស្ថានសាធារណៈរដ្ឋបាល
 • ចូលរួមចុះត្រួតពិនិត្យនិងវាយតម្លៃទីតាំងនិងភូមិសាស្ត្ររបស់កូនបំណុលជាមួយក្រុមការងារអន្តរក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 • ចូលរួមការកែលម្អនីតិវិធីនៃការកត់ត្រាចំណូលមិនមែនសារពើពន្ធឱ្យមានភាពប្រសើរឡើងថែមទៀតជាមួយក្រុមការងារចំណូលមិនមែនសារពើពន្ធ។

នាយកដ្ឋានចំណាយថវិកា

នាយកដ្ឋានចំណាយថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារ​ចំណាយថវិការបស់រដ្ឋ​ ដោយ​មាន​ភារកិច្ច​ដូចតទៅ​៖

 • ពិនិត្យបញ្ជាក់ភាពត្រឹមត្រូវនិងគ្រប់គ្រាន់​តាមនីតិវិធីហិរញ្ញវត្ថុ​លើ​អាណត្តិបើកប្រាក់ លិខិតយុត្តិការចំណាយ​ភ្ជាប់តាមអាណត្តិ​បើកប្រាក់ និងលិខិតបុរេប្រទាន
 • ពិនិត្យភាពត្រឹមត្រូវលើព័ត៌មាន ទិន្នន័យ និងការគណនាពន្ធកាត់ទុក​ក្នុងប្រព័ន្ធ​ព័ត៌មានវិទ្យាគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​ (FMIS) ដោយផ្គូផ្គងជាមួយនឹងអាណត្តិ​​បើកប្រាក់ លិខិតយុត្តិការចំណាយនិ​ងលិខិតបុរេប្រទាន
 • ធ្វើការ​​ទូទាត់និង​តាមដានកិច្ចប្រតិបត្តិការចំណាយថវិកា​ ព្រមទាំង​​រៀបចំរបាយការណ៍ចំណាយថវិការបស់​រដ្ឋបាល​ថ្នាក់ជាតិ​និង​រដ្ឋបាលថ្នាក់ក្រោមជាតិប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ​ ​តាមរយៈប្រព័ន្ធ FMIS
 • ពិនិត្យឥណទានទំនេរ និង​ស្ថានភាពឥណទាន​ថវិការបស់ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ
 • ចុះកិច្ចបញ្ជិកាតាមដានស្ថានភាពចំណាយប្រាក់បុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងចំណាយតាមកិច្ចសន្យា
 • ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាប្រាក់រៀល និងជាប្រាក់​រូបិយប័ណ្ណបរទេស
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • ចូលរួមត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តចំណាយថវិការបស់​ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ
 • រៀបចំ និងចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្តបម្រើដល់ការអនុវត្តចំណាយថវិកា
 • ចូលរួមណែនាំ ​បណ្តុះបណ្តាល និង​ដោះស្រាយបញ្ហាប្រឈមលើការងារពាក់ព័ន្ធនឹងការអនុវត្តចំណាយថវិកាដល់ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ​
 • ​រក្សាទុកដាក់លិខិតយុត្តិកម្ម​នៃកិច្ចប្រតិបត្តិការចំណាយថវិកា​ និង​ឯកសារគណនេយ្យ​​។

នាយកដ្ឋាន​ចំណាយថវិកា ​មានការិយាល័យ​​​ក្រោម​ឱវាទ​ចំនួន ៤ ដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល

២. ការិយាល័យចំណាយថវិកាទី១និងសរុប

៣. ការិយាល័យចំណាយថវិកាទី២

៤. ការិយាល័យចំណាយថវិការូបិយប័ណ្ណបរទេស។

ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖

 • គ្រប់គ្រង​ការងារ​ទទួល និងបញ្ជូន ​ឯកសារនិងលិខិត​ចេញចូលនានាក្រៅពីអាណត្តិបើកប្រាក់និងលិខិតបុរេប្រទាន​
 • សម្របសម្រួលការងាររដ្ឋបាលទូទៅផ្សេងៗ
 • តាមដាន​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង
 • តាមដាន​បញ្ជីវត្តមាន​របស់មន្ត្រីនៃ​ការិយាល័យក្រោមឱវាទនាយកដ្ឋានចំណាយថវិកា ​ជាប្រចាំ
 • ចូលរួមសហការរក្សាទុកនិងថែរក្សាឯកសារ និង​សក្ខីប័ត្រនានា​របស់​ការិយាល័យនីមួយៗក្រោមឱវាទនាយកដ្ឋានចំណាយថវិកា​
 • បូកសរុបនិង​តាមដានសំណើសុំនិងការប្រគល់ ទទួលលើការទិញសម្ភារៈផ្គត់ផ្គង់រដ្ឋបាល សម្ភារៈបរិក្ខារ និងការងារជួសជុលផ្សេងៗរបស់​នាយកដ្ឋានចំណាយថវិកា​
 • រៀបចំនិងគ្រប់គ្រង​បញ្ជី​សារពើភ័ណ្ឌ​
 • គ្រប់គ្រង​សម្ភារៈការិយាល័យ
 • ពិនិត្យកិច្ចការសណ្តាប់ធ្នាប់និងអនាម័យនៅក្នុងនាយកដ្ឋានចំណាយថវិកា។

ការិយាល័យចំណាយថវិកាទី១និងសរុប មានភារកិច្ចដូចតទៅ៖

 • ពិនិត្យឥណទានទំនេរនិង​ស្ថានភាពឥណទាន​ថវិការបស់ក្រសួង-ស្ថាប័ន និ​ងអង្គភាពពាក់ព័ន្ធ​
 • ពិនិត្យបញ្ជាក់ភាពត្រឹមត្រូវលើអាណត្តិបើកប្រាក់ និង​លិខិតបុរេប្រទាន​
 • ពិនិត្យភាពត្រឹមត្រូវនិងគ្រប់គ្រាន់​លើលិខិតយុត្តិការភ្ជាប់អាណត្តិបើកប្រាក់តាមនីតិវិធីហិរញ្ញវត្ថុ
 • ពិនិត្យភាពត្រឹមត្រូវលើព័ត៌មាន ទិន្នន័យ និ​ង​ការគណនាពន្ធកាត់ទុក ​ក្នុងប្រព័ន្ធ FMIS ដោយផ្គូផ្គងជាមួយនឹងអាណត្តិ​​បើកប្រាក់ លិខិតយុត្តិការចំណាយ ​និ​ងលិខិតបុរេប្រទាន
 • ធ្វើការ​​ទូទាត់និង​តាមដានកិច្ចប្រតិបត្តិការចំណាយថវិកា​ ព្រមទាំង​​រៀបចំរបាយការណ៍ចំណាយថវិកា​ ​តាមរយៈប្រព័ន្ធ FMIS
 • រៀបចំនិងបញ្ជូនលេខនាភ្ជាប់ជាមួយអាណត្តិបើកប្រាក់ផ្នែកខាងក្រោម និង​លិខិតបុរេប្រទាន​ ទៅនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន​រតនាគារ​​ជាតិ ដើម្បីធ្វើការទូទាត់ចំណាយជាប្រាក់រៀល
 • ចុះកិច្ចបញ្ជិកាតាមដានស្ថានភាពចំណាយប្រាក់បុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងចំណាយតាមកិច្ចសន្យា
 • ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ​
 • ធ្វើការផ្ទៀងផ្ទាត់​តួលេខអនុវត្តចំណាយថវិកា​ជាមួយនាយកដ្ឋានពាក់ព័ន្ធ​ និងរតនាគាររាជធានី-ខេត្ត​ ប្រចាំខែ ត្រីមាស ឆមាស និ​ងឆ្នាំ
 • ធ្វើការផ្គូផ្គងរបាយការណ៍ចំណាយថវិការបស់រដ្ឋ​ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជាមួយ​តារាងតុល្យភាពគណនីរបស់នាយកដ្ឋានគណនេយ្យ​ ​ ​នៃអគ្គនាយកដ្ឋាន​រតនាគារជាតិ
 • ធ្វើការផ្គូផ្គងតួលេខនៃការអនុវត្តចំណាយថវិកាជាមួយក្រសួង-ស្ថាប័ន និ​ងអង្គភាពពាក់ព័ន្ធ ដើម្បី​រៀបចំ​របាយ-ការណ៍ចំណាយ​ថវិកាប្រចាំឆ្នាំ
 • ​ចូលរួម​រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • បូកសរុបរបាយការណ៍ប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ របស់ការិយាល័យចំណាយថវិកាទី១និងសរុប ការិយាល័យចំណាយថវិកាទី២ និង​ការិយាល័យចំណាយថវិការូបិយប័ណ្ណបរទេស
 • ចូលរួមត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តចំណាយថវិការបស់​ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ
 • រៀបចំ និងចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្តបម្រើដល់ការអនុវត្តចំណាយថវិកា
 • ចូលរួមណែនាំ ​បណ្តុះបណ្តាល និង​ដោះស្រាយបញ្ហាប្រឈមលើការងារពាក់ព័ន្ធនឹងការអនុវត្តចំណាយថវិកាដល់ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ​
 • រក្សាទុកដាក់លិខិតយុត្តិកម្ម​នៃកិច្ចប្រតិបត្តិការចំណាយថវិកា​ និង​ឯកសារគណនេយ្យ។

ការិយាល័យចំណាយថវិកាទី២ មានភារកិច្ចដូចតទៅ៖

 • ពិនិត្យឥណទានទំនេរនិង​ស្ថានភាពឥណទាន​ថវិកា​របស់ក្រសួង-ស្ថាប័ន និ​ងអង្គភាពពាក់ព័ន្ធ​
 • ពិនិត្យបញ្ជាក់ភាពត្រឹមត្រូវលើអាណត្តិបើកប្រាក់ និង​លិខិតបុរេប្រទាន​
 • ពិនិត្យភាពត្រឹមត្រូវនិងគ្រប់គ្រាន់​លើលិខិតយុត្តិការភ្ជាប់អាណត្តិបើកប្រាក់តាមនីតិវិធីហិរញ្ញវត្ថុ
 • ពិនិត្យភាពត្រឹមត្រូវលើព័ត៌មាន ទិន្នន័យ និ​ង​ការគណនាពន្ធកាត់ទុក​ ក្នុងប្រព័ន្ធ​ FMIS ដោយផ្គូផ្គងជាមួយអាណត្តិ​​បើកប្រាក់ លិខិតយុត្តិការចំណាយ ​និ​ងលិខិតបុរេប្រទាន
 • ធ្វើការ​​ទូទាត់និង​តាមដានកិច្ចប្រតិបត្តិការចំណាយថវិកា​ ព្រមទាំង​​រៀបចំរបាយការណ៍ចំណាយថវិកាប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ​ ​តាមរយៈប្រព័ន្ធ FMIS
 • រៀបចំនិងបញ្ជូនលេខនាភ្ជាប់ជាមួយអាណត្តិបើកប្រាក់ផ្នែកខាងក្រោម និង​លិខិតបុរេប្រទាន​ ទៅនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋាន​រតនាគារ​​ជាតិ ដើម្បីធ្វើការទូទាត់ចំណាយជាប្រាក់រៀល
 • ចុះកិច្ច​បញ្ជិកាតាមដានស្ថានភាពចំណាយប្រាក់បុរេប្រទាន រជ្ជទេយ្យបុរេប្រទាននិងចំណាយតាមកិច្ចសន្យា
 • ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណាយថវិកា របស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ​
 • ធ្វើការផ្ទៀងផ្ទាត់​តួលេខអនុវត្តចំណាយថវិកា​ជាមួយនាយកដ្ឋានពាក់ព័ន្ធ​ និងរតនាគាររាជធានី-ខេត្ត​ ប្រចាំខែ ត្រីមាស ឆមាស និ​ងឆ្នាំ
 • ចូលរួមធ្វើការផ្គូផ្គងរបាយការណ៍ចំណាយថវិការបស់រដ្ឋ​ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ជាមួយ​តារាងតុល្យភាពគណនីរបស់នាយកដ្ឋានគណនេយ្យ​ ​ ​នៃអគ្គនាយកដ្ឋាន​រតនាគារជាតិ
 • ធ្វើការផ្គូផ្គងតួលេខនៃការអនុវត្តចំណាយថវិកាជាមួយក្រសួង-ស្ថាប័ន និ​ងអង្គភាពពាក់ព័ន្ធ ដើម្បី​រៀបចំ​របាយ-ការណ៍ចំណាយ​ថវិកាប្រចាំឆ្នាំ
 • ​ចូលរួម​រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • ចូលរួមត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តចំណាយថវិការបស់​ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ
 • រៀបចំ និងចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្តបម្រើដល់ការអនុវត្តចំណាយថវិកា
 • ចូលរួមណែនាំ ​បណ្តុះបណ្តាល និង​ដោះស្រាយបញ្ហាប្រឈមលើការងារពាក់ព័ន្ធនឹងការអនុវត្តចំណាយថវិកាដល់ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ​
 • រក្សាទុកដាក់លិខិតយុត្តិកម្ម​នៃកិច្ចប្រតិបត្តិការចំណាយថវិកា​និង​ឯកសារគណនេយ្យ។

ការិយាល័យចំណាយថវិការូបិយប័ណ្ណបរទេស មានភារកិច្ចដូចតទៅ៖

 • ពិនិត្យបញ្ជាក់ភាពត្រឹមត្រូវលើអាណត្តិបើកប្រាក់ និង​លិខិតបុរេប្រទាន​ជារូបិយប័ណ្ណបរទេស
 • ពិនិត្យភាពត្រឹមត្រូវនិង​គ្រប់គ្រាន់លើ​លិខិតយុត្តិការភ្ជាប់អាណត្តិបើកប្រាក់ជារូបិយប័ណ្ណបរទេសតាមនីតិវិធីហិរញ្ញវត្ថុ​
 • ពិនិត្យភាពត្រឹមត្រូវលើព័ត៌មាន ទិន្នន័យ និង​ការគណនាពន្ធកាត់ទុក​ក្នុងប្រព័ន្ធ​ FMIS ដោយផ្គូផ្គងជាមួយនឹងអាណត្តិ​​បើកប្រាក់ លិខិតយុត្តិការចំណាយ ​និ​ងលិខិតបុរេប្រទាន
 • ធ្វើការ​​ទូទាត់និង​តាមដានកិច្ចប្រតិបត្តិការចំណាយថវិកា​ ព្រមទាំង​​រៀបចំរបាយការណ៍ចំណាយថវិកាជារូបិយប័ណ្ណ បរទេស​​ប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស និងឆ្នាំ​ ​តាមរយៈប្រព័ន្ធ FMIS
 • រៀបចំនិងបញ្ជូនលេខនាភ្ជាប់អាណត្តិបើកប្រាក់ផ្នែកខាងក្រោម និង​លិខិតបុរេប្រទាន​ ទៅនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារ​ជាតិ ដើម្បីធ្វើការទូទាត់ចំណាយជារូបិយប័ណ្ណបរទេស
 • ចុះកិច្ចបញ្ជិកាតាមដានស្ថានភាពចំណាយប្រាក់​បុរេប្រទាន និងចំណាយតាមកិច្ចសន្យាជារូបិយប័ណ្ណ​បរទេស
 • ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណាយថវិកាថ្នាក់កណ្តាលជារូបិយប័ណ្ណបរទេស
 • ចូលរួមបូកសរុបនិង​ផ្គូផ្គងតួលេខអនុវត្តចំណាយថវិកាជារូបិយប័ណ្ណបរទេស​
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • ចូលរួមត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តចំណាយថវិការបស់​ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ
 • រៀបចំ និងចូលរួមរៀបចំលិខិតបទដ្ឋានគតិយុត្តបម្រើដល់ការអនុវត្តចំណាយថវិកា
 • ចូលរួមណែនាំ ​បណ្តុះបណ្តាល និង​ដោះស្រាយបញ្ហាប្រឈមលើការងារពាក់ព័ន្ធនឹងការអនុវត្តចំណាយថវិកាដល់ក្រសួង-ស្ថាប័ន និង​អង្គភាពពាក់ព័ន្ធ​
 • រក្សាទុកដាក់លិខិតយុត្តិកម្ម​នៃកិច្ចប្រតិបត្តិការចំណាយថវិកា​ និង​ឯកសារគណនេយ្យ។

នាយកដ្ឋានគណនេយ្យ

នាយកដ្ឋានគណនេយ្យ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារ​គណនេយ្យ ដោយ​​មានភារកិច្ច​ដូចតទៅ​៖ ​

 • រៀបចំគោលការណ៍និងបទបញ្ជាទូទៅ នៃ​គណនេយ្យសាធារណៈ
 • ទទួលពិនិត្យ និងប្រមូលផ្ដុំសលាកប័ត្រលេខនា និងសក្ខីប័ត្រគណនេយ្យ
 • រៀបចំឯកសារទាក់ទងនឹងការផ្ទេរ និងទទួលសាច់ប្រាក់រវាងរតនាគារថ្នាក់កណ្ដាល និងរតនាគារថ្នាក់មូលដ្ឋាន
 • រៀបចំឯកសារទាក់ទងនឹងការផ្ទេរប្រតិបត្ដិការរវាងរតនាគារថ្នាក់កណ្ដាល និងរតនាគារថ្នាក់មូលដ្ឋាន
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងសហគ្រាសសាធារណៈ
 • គ្រប់គ្រងគណនីប្រាក់បញ្ញើផ្សេងៗ
 • គ្រប់គ្រងគណនីធនាគារជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក គណនីជំនួយទ្រទ្រង់ថវិកាជាតិ និងគណនីពិសេសផ្សេងៗ​ទៀត
 • គ្រប់គ្រងគណនីចរន្តសម្រាប់ប្រាក់កក់ ជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក របស់អគ្គនាយកដ្ឋានរតនាគារជាតិ នៅធនាគារជាតិនៃកម្ពុជានិងនៅធនាគារពាណិជ្ជដៃគូ
 • ធ្វើការទូទាត់និងបើកផ្ដល់ចំណាយសាច់ប្រាក់
 • បញ្ជិកាបំណុល
 • ចុះកិច្ចបញ្ជិកាគណនេយ្យ រៀបចំតារាងតុល្យភាពគណនី និងរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ ឆ្នាំ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • ធ្វើរបាយការណ៍ផ្សេងៗ តាមតម្រូវការចាំបាច់។

នាយកដ្ឋានគណនេយ្យ ​មានការិយាល័យក្រោមឱវាទ​ចំនួន ៥ ដូចខាងក្រោម៖

១. ការិយាល័យរដ្ឋបាល

២. ការិយាល័យគណនេយ្យទី១និងសរុប

៣. ការិយាល័យគណនេយ្យទី២

៤. ការិយាល័យគណនេយ្យទី៣

៥. ការិយាល័យប្រាក់បញ្ញើ។

ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖

 • ពិនិត្យនិងផ្ទៀងផ្ទាត់អាណត្តិបើកប្រាក់ជាមួយនឹងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលទទួលបានពីនាយកដ្ឋានចំណាយថវិកា
 • តាមដានទឹកប្រាក់បើកផ្តល់សរុប\លើលិខិតបុរេប្រទាន ក្នុងប្រព័ន្ធ FMIS
 • ប្រមូលសលាកប័ត្រចុះលេខនាប្រតិបត្តិការប្រចាំថ្ងៃរបស់ថវិការដ្ឋនៅថ្នាក់កណ្តាល
 • គ្រប់គ្រង​ ​ទទួល និងបញ្ជូន ឯកសារនិងលិខិត ​ចេញ-ចូលនានា
 • សម្របសម្រួលការងាររដ្ឋបាលទូទៅផ្សេងៗ
 • តាមដាន​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង
 • តាមដាន​បញ្ជីវត្តមាន​របស់មន្ត្រីនៃ​ការិយាល័យក្រោមឱវាទនាយកដ្ឋាន ​ជាប្រចាំ
 • រៀបចំនិងគ្រប់គ្រង​បញ្ជី​សារពើភ័ណ្ឌ​
 • គ្រប់គ្រង​សម្ភារៈការិយាល័យ
 • ពិនិត្យកិច្ចការសណ្តាប់ធ្នាប់និងអនាម័យនៅក្នុងនាយកដ្ឋានគណនេយ្យ។

ការិយាល័យគណនេយ្យទី១និងសរុប មានភារកិច្ចដូចតទៅ៖

 • រៀបចំគោលការណ៍និងបទបញ្ជាទូទៅ នៃ​គណនេយ្យសាធារណៈ
 • ប្រមូលតារាងសរុបវិភាគគណនី ធ្វើការបូកសរុប និងផ្គូផ្គង
 • គ្រប់គ្រងគណនីបុរេប្រទានសាច់ប្រាក់សម្រាប់ដំណើរការ
 • គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់ឥណាយិក
 • គ្រប់គ្រងគណនីចម្លងនិងគណនីរង់ចាំផ្សេងៗ
 • គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់ គណនីសោហ៊ុយបេសកកម្មនិងសោហ៊ុយផ្សេងៗត្រូវសង និងគណនីការកាត់ទុក ការជំទាស់របស់ក្រសួង-ស្ថាប័ន​
 • រៀបចំបែបបទបង្វែរប្រតិបត្តិការផ្សេងៗ ដែលពាក់ព័ន្ធ
 • រៀបចំបែបបទទូទាត់ជូនអត្ថគាហក ជាប្រាក់រៀល តាមរយៈប្រព័ន្ធ FMIS
 • ចុះកិច្ចបញ្ជិកាគណនេយ្យ តាមរយៈប្រព័ន្ធ FMIS
 • គ្រប់គ្រងគណនីទំនាក់ទំនងគ្រប់ប្រតិបត្តិការរវាងរតនាគារថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន
 • ពិនិត្យនិងតាមដានគណនីនិយ័តកម្មសាច់ប្រាក់ដែលបានទទួលនិងបានផ្ទេរ រវាងរតនាគារថ្នាក់កណ្តាលនិងរតនា​គា​រ​ថ្នាក់មូលដ្ឋាន
 • ពិនិត្យនិងផ្ទៀងផ្ទាត់តារាងប្រៀបធៀបគណនីទំនាក់ទំនងរវាងរតនាគារថ្នាក់កណ្ដាលនិងរតនាគារថ្នាក់មូលដ្ឋាន
 • ពិនិត្យនិងផ្ទៀងផ្ទាត់តារាងតុល្យភាពគណនីថវិការដ្ឋ របស់រតនាគាររាជធានី-ខេត្ត ជាមួយនឹងប្រព័ន្ធ FMIS
 • រៀបចំតារាងតុល្យភាពគណនីថវិការដ្ឋ (ក្រសួង ស្ថាប័ន អង្គភាព) ប្រចាំខែ ឆ្នាំ
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុថវិការដ្ឋ (ក្រសួង ស្ថាប័ន អង្គភាព) ប្រចាំឆ្នាំ
 • រៀបចំតារាងតុល្យភាពគណនីថវិការដ្ឋ (មន្ទីរជំនាញ) ប្រចាំខែ ឆ្នាំ
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុថវិការដ្ឋ (មន្ទីរជំនាញ) ប្រចាំឆ្នាំ
 • រៀបចំតារាងតុល្យភាពគណនីថវិការដ្ឋ (ក្រសួង ស្ថាប័ន អង្គភាព និងមន្ទីរជំនាញ) សរុបទូទាំងប្រទេស ប្រចាំខែ ឆ្នាំ
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុថវិការដ្ឋ (ក្រសួង ស្ថាប័ន អង្គភាព និងមន្ទីរជំនាញ) ប្រចាំឆ្នាំ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • រៀបចំរបាយការណ៍ផ្សេងៗ តាមតម្រូវការចាំបាច់។

ការិយាល័យគណនេយ្យទី២ មានភារកិច្ច ដូចតទៅ៖

 • ចូលរួមរៀបចំគោលការណ៍និងបទបញ្ជាទូទៅ នៃ​គណនេយ្យសាធារណៈ
 • រៀបចំបែបបទបង្វែរប្រតិបត្តិការផ្សេងៗ ដែលពាក់ព័ន្ធ
 • រៀបចំបែបបទទូទាត់ជូនអត្ថគាហក ជាប្រាក់រៀល តាមរយៈប្រព័ន្ធ FMIS
 • ចុះកិច្ចបញ្ជិកាគណនេយ្យ តាមរយៈប្រព័ន្ធ FMIS
 • គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់ គណនីសោហ៊ុយបេសកកម្មនិងសោហ៊ុយផ្សេងៗត្រូវសង និងគណនីការកាត់ទុក ការជំទាស់របស់ក្រសួង-ស្ថាប័ន​
 • គ្រប់គ្រងគណនីបុរេប្រទានសាច់ប្រាក់​សម្រាប់វិនិយោគ
 • គ្រប់គ្រងគណនីកម្រៃរួមរតនាគារ និងគណនីកម្រៃអត្ថប្រយោជន៍រតនាគារ
 • គ្រប់គ្រងគណនីចម្លងនិងគណនីរង់ចាំផ្សេងៗ
 • ពិនិត្យនិងផ្ទៀងផ្ទាត់តារាងតុល្យភាពគណនីថវិកាថ្នាក់ក្រោមជាតិ របស់រតនាគាររាជធានី-ខេត្ត ជាមួយប្រព័ន្ធ FMIS
 • រៀបចំតារាងតុល្យភាពគណនីថវិការបស់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ប្រចាំខែ ឆ្នាំ
 • រៀបចំរបាយការណ៍ហិរញ្ញវត្ថុថវិការបស់រាជធានី​-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ប្រចាំឆ្នាំ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • រៀបចំរបាយការណ៍ផ្សេងៗ តាមតម្រូវការចាំបាច់។

ការិយាល័យគណនេយ្យទី៣ មានភារកិច្ចដូចតទៅ៖

 • ចូលរួមរៀបចំគោលការណ៍និងបទបញ្ជាទូទៅ នៃ​គណនេយ្យសាធារណៈ
 • ពិនិត្យនិងតាមដានកិច្ចបញ្ជិកាគណនេយ្យនិងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
 • រៀបចំមូលប្បទានបត្រផ្ទេរសាច់ប្រាក់ទៅរតនាគារថ្នាក់មូលដ្ឋាន
 • រៀបចំសំណើផ្ទេរសាច់ប្រាក់រវាងគណនីធនាគារជាតិនៃកម្ពុជា ឬ/និង​ធនាគារពាណិជ្ជដៃគូ
 • គ្រប់គ្រងគណនីធនាគារជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក គណនីជំនួយទ្រទ្រង់ថវិកាជាតិនិងគណនីពិសេសផ្សេងៗទៀត
 • គ្រប់គ្រងគណនីមូលប្បទានប័ត្រ ឬ បញ្ជាផ្ទេរប្រាក់ បានបោះផ្សាយ ជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក
 • គ្រប់គ្រងគណនីចំណាយមុនការធ្វើអាណត្តិកិច្ច និងគណនីប្រាក់ដើម​ ការប្រាក់ និងវិភាគទានត្រូវសង
 • គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់ គណនីសោហ៊ុយបេសកកម្មនិងសោហ៊ុយ​ផ្សេងៗត្រូវសង និងគណនីការកាត់ទុក ការជំទាស់ ជាប្រាក់រៀលនិងជាប្រាក់ដុល្លារអាមេរិក របស់ក្រសួង-ស្ថាប័ន
 • គ្រប់គ្រងគណនីចរន្តសម្រាប់ប្រាក់កក់ ជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក របស់អគ្គនាយកដ្ឋានរតនាគារជាតិ នៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារពាណិជ្ជដៃគូ
 • រៀបចំមូលប្បទានបត្រ​បង្វែរសងប្រាក់កក់និងប្រាក់តម្កល់ធានាសកម្មភាពអាជីវកម្ម ជូនក្រុមហ៊ុននិងអ្នកផ្គត់ផ្គង់វិញ
 • គ្រប់គ្រងគណនីបុរេប្រទានសាច់ប្រាក់ សម្រាប់ដំណើរការនិងវិនិយោគ ជាប្រាក់ដុល្លារអាមេរិក
 • រៀបចំបែបបទបង្វែរប្រតិបត្តិការផ្សេងៗ ដែលពាក់ព័ន្ធ
 • រៀបចំបែបបទទូទាត់ជូនអត្ថគាហក ជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក តាមរយៈប្រព័ន្ធ FMIS
 • ចុះកិច្ចបញ្ជិកាគណនេយ្យ តាមរយៈប្រព័ន្ធ FMIS
 • កត់ត្រាសមាហរណកម្មបំណុលប្រាក់ខ្ចីនិងប្រាក់​ឱ្យ​ខ្ចី និងកិច្ចបញ្ជិកាបំណុល
 • គ្រប់គ្រងគណនីចម្លងនិងគណនីរង់ចាំផ្សេងៗ
 • ធ្វើសន្ធានកម្មរបាយការណ៍គណនីធនាគារ ជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិក ប្រចាំថ្ងៃ
 • ធ្វើការផ្ទៀងផ្ទាត់គណនីធនាគារ ក្នុងប្រព័ន្ធ FMIS
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • រៀបចំរបាយការណ៍ផ្សេងៗ តាមតម្រូវការចាំបាច់។

ការិយាល័យប្រាក់បញ្ញើ មានភារកិច្ច ដូចតទៅ៖

 • ចូលរួមរៀបចំគោលការណ៍និងបទបញ្ជាទូទៅ នៃ​គណនេយ្យសាធារណៈ
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់ភ្នាក់ងារបើកផ្ដល់
 • គ្រប់គ្រងគណនីរជ្ជទេយ្យករបុរេប្រទាន ផ្អែក​តាម​ថវិកាកម្មវិធីនិងមិនមែនកម្មវិធី
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់ក្រុមហ៊ុនឯកជន
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់អង្គភាពចំណុះក្រសួង
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់សហគ្រាសសាធារណៈ
 • គ្រប់គ្រងគណនីមូលនិធិឃុំ-សង្កាត់
 • គ្រប់គ្រងគណនីមូលនិធិក្រុង-ស្រុក
 • គ្រប់គ្រងគណនីប្រាក់បញ្ញើថវិកាឧបសម្ព័ន្ធ
 • គ្រប់គ្រងគណនីប្រាក់បញ្ញើអង្គការជាតិនិងអន្ដរជាតិ
 • គ្រប់គ្រងគណនីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ
 • គ្រប់គ្រងគណនីមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលរាជធានី-ខេត្ត
 • គ្រប់គ្រងគណនីបុរេប្រទានសាច់ប្រាក់សម្រាប់មន្រ្តីរាជការ
 • គ្រប់គ្រងគណនីចម្លងនិងគណនីរង់ចាំផ្សេងៗ
 • គ្រប់គ្រងគណនីប្រាក់បញ្ញើផ្សេងៗទៀត
 • រៀបចំបែបបទបង្វែរប្រតិបត្តិការផ្សេងៗ ដែលពាក់ព័ន្ធ
 • រៀបចំបែបបទទូទាត់ជូនអត្ថគាហក ជាប្រាក់រៀល តាមរយៈប្រព័ន្ធ FMIS
 • ចុះកិច្ចបញ្ជិកាគណនេយ្យ តាមរយៈប្រព័ន្ធ FMIS
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • រៀបចំរបាយការណ៍ផ្សេងៗ តាមតម្រូវការចាំបាច់។

នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ

នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារ​​ជាតិ លើការងារ​គ្រប់​គ្រង​រតនាគារថ្នាក់​​មូលដ្ឋាន​និងសរុបស្ថិតិ ដោយ​មានភារកិច្ចដូចតទៅ​៖

 • ពិនិត្យតាមដានកិច្ចដំណើរការរបស់រតនាគារថ្នាក់មូលដ្ឋាន នៅក្រៅនិងក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
 • ពិនិត្យការផ្ទេរមូលនិធិពីថ្នាក់កណ្តាលទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់កណ្តាល
 • ពិនិត្យតុល្យភាពសាច់ប្រាក់និងតាមដានចំណូល-ចំណាយរបស់រតនាគារថ្នាក់មូលដ្ឋាន
 • សម្របសម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយបណ្តានាយកដ្ឋានជំនាញថ្នាក់កណ្តាលនៃអគ្គនាយកដ្ឋានរតនាគារជាតិ
 • ប្រមូលផ្តុំព័ត៌មានគណនេយ្យនិងស្ថិតិដែលបានមកពីនាយកដ្ឋានថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន
 • ធ្វើរបាយការណ៍ប្រចាំថ្ងៃ ខែ ត្រីមាស និងឆ្នាំ។

នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ ​​មានការិយាល័យ​ក្រោម​ឱវាទចំនួន ៤ ដូចខាងក្រោម៖

១. ការិយាល័យរដ្ឋបាល

២. ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់១និងសរុប

៣. ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់២

៤. ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់៣។

ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖

 • គ្រប់គ្រង​ ​ទទួល និងបញ្ជូន ​ឯកសារ​និងលិខិតចេញ-ចូលនានា
 • សម្របសម្រួលការងាររដ្ឋបាលទូទៅផ្សេងៗ
 • តាមដាន​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង
 • តាមដាន​បញ្ជីវត្តមាន​របស់មន្ត្រីនៃ​ការិយាល័យក្រោមឱវាទនាយកដ្ឋាន ​ជាប្រចាំ
 • រៀបចំនិងគ្រប់គ្រង​បញ្ជី​សារពើភ័ណ្ឌ​
 • គ្រប់គ្រង​សម្ភារៈការិយាល័យ
 • ពិនិត្យកិច្ចការសណ្តាប់ធ្នាប់និងអនាម័យនៅក្នុងនាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ។

ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់១និងសរុប មានភារកិច្ចដូចតទៅ៖

 • ពិនិត្យតាមដានកិច្ចដំណើរការរបស់រតនាគាររាជធានី-ខេត្តមួយចំនួន នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • ធ្វើផែនការចំណូល-ចំណាយសាច់ប្រាក់ប្រចាំខែ
 • តាមដានការអនុវត្តផែនការចំណូល-ចំណាយសាច់ប្រាក់ប្រចាំថ្ងៃ ខែ ឆ្នាំ
 • ពិនិត្យការផ្ទេរមូលនិធិរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
 • រៀបចំការផ្ទេរសាច់ប្រាក់សម្រាប់ឃុំ-សង្កាត់ និងសម្រាប់ថវិកាក្រៅពីឃុំ-សង្កាត់
 • ពិនិត្យការផ្ទេរអាណតិ្តបើកប្រាក់ទូទាត់ពីថ្នាក់មូលដ្ឋាន មកថ្នាក់កណ្តាល នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • ពិនិត្យតុល្យភាពសាច់ប្រាក់របស់រតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • សម្របសម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយនាយកដ្ឋានជំនាញថ្នាក់កណ្តាល ​នៃ​ អគ្គនាយកដ្ឋាន​រតនាគារជាតិ
 • ប្រមូលផ្តុំព័ត៌មានគណនេយ្យ ស្ថិតិ ពីរតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ ឆ្នាំ
 • រៀបចំគំរូតារាងស្ថិតិនិងរបាយការណ៍
 • ប្រមូលផ្តុំព័ត៌មានគណនេយ្យ ស្ថិតិ ពីបណ្តានាយកដ្ឋាននិងអង្គភាពថ្នាក់កណ្តាល និងការិយាល័យគ្រប់គ្រង​រតនា​គារ​​ថ្នាក់មូលដ្ឋានតំបន់១និងសរុប តំបន់២ និងតំបន់៣
 • សរុបរបាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ។

ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់២ មានភារកិច្ចដូចតទៅ៖

 • ពិនិត្យតាមដានកិច្ចដំណើរការរបស់រតនាគាររាជធានី-ខេត្តមួយចំនួន នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • ធ្វើផែនការចំណូល-ចំណាយសាច់ប្រាក់ប្រចាំខែ
 • តាមដានការអនុវត្តផែនការចំណូល-ចំណាយសាច់ប្រាក់ប្រចាំថ្ងៃ ខែ ឆ្នាំ
 • ពិនិត្យការផ្ទេរមូលនិធិរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
 • រៀបចំការផ្ទេរសាច់ប្រាក់សម្រាប់ឃុំ-សង្កាត់ និងសម្រាប់ថវិកាក្រៅពីឃុំ-សង្កាត់
 • ពិនិត្យការផ្ទេរអាណតិ្តបើកប្រាក់ទូទាត់ពីថ្នាក់មូលដ្ឋាន មកថ្នាក់កណ្តាល នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • ពិនិត្យតុល្យភាពសាច់ប្រាក់របស់រតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • សម្របសម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយនាយកដ្ឋានជំនាញថ្នាក់កណ្តាល ​នៃ អគ្គនា​យកដ្ឋានរតនាគារជាតិ
 • ប្រមូលផ្តុំព័ត៌មានគណនេយ្យ ស្ថិតិ ពីរតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ ឆ្នាំ
 • រៀបចំគំរូតារាងស្ថិតិនិងរបាយការណ៍
 • រៀបចំរបាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ ក្នុងការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់២។

ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់៣ មានភារកិច្ចដូចតទៅ៖

 • ពិនិត្យនិងតាមដានកិច្ចដំណើរការរបស់រតនាគាររាជធានី-ខេត្តមួយចំនួន នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • ធ្វើផែនការចំណូល-ចំណាយសាច់ប្រាក់ប្រចាំខែ
 • តាមដានការអនុវត្តផែនការចំណូល-ចំណាយសាច់ប្រាក់ប្រចាំថ្ងៃ ខែ ឆ្នាំ
 • ពិនិត្យការផ្ទេរមូលនិធិរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
 • រៀបចំការផ្ទេរសាច់ប្រាក់សម្រាប់ឃុំ-សង្កាត់ និងសម្រាប់ថវិកាក្រៅពីឃុំ-សង្កាត់
 • ពិនិត្យការផ្ទេរអាណតិ្ត​បើកប្រាក់ទូទាត់ពីថ្នាក់មូលដ្ឋាន មកថ្នាក់កណ្តាល នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • ពិនិត្យតុល្យភាពសាច់ប្រាក់របស់រតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ នៅក្រៅនិងក្នុងប្រព័ន្ធ FMIS
 • សម្របសម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយនាយកដ្ឋានជំនាញថ្នាក់កណ្តាល​ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
 • ប្រមូលផ្តុំព័ត៌មានគណនេយ្យ ស្ថិតិ ពីរតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ ឆ្នាំ
 • រៀបចំគំរូតារាងស្ថិតិនិងរបាយការណ៍
 • រៀបចំរបាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ ក្នុងការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់៣។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារផ្នែក​បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន (ICT: Information and Communication Technologies) ដោយ​មានភារកិច្ច​​៖

 • ចូលរួមការងាររៀបចំ សម្របសម្រួល និង​ជំរុញ​ការអនុវត្តគម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ FMIS (Financial Management Information System)
 • បណ្តុះបណ្តាលពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន
 • ពង្រឹង​ការ​គ្រប់​គ្រងឯកសារ​ជាលក្ខណៈឌីជីថល (Digital)
 • គ្រប់គ្រងការផ្សព្វផ្សាយ​របស់អគ្គនាយកដ្ឋានតាម​រយៈគេហទំព័រ (Website) និងបណ្តាញសង្គមផ្សេងៗ ដូចជា៖ Facebook, YouTube,​ ...
 • កសាងគោលនយោបាយ ​នីតិវិធី យុទ្ធសាស្រ្ត ដើម្បី​ធ្វើ​ឱ្យ​កាន់តែប្រសើរឡើង​នូវ​វិស័​យ​​បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មានរបស់​អគ្គនាយកដ្ឋានរតនាគារជាតិ
 • គ្រប់​គ្រង​​ប្រព័ន្ធទំនាក់​ទំនង ​ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធ​សុវត្ថិភាពផ្នែក​​បច្ចេកវិទ្យា​គមនាគមន៍និងព័ត៌មាន
 • គ្រប់​គ្រងការប្រើប្រាស់​បណ្តាញគមនាគមន៍ព័ត៌មាននៅរតនាគារ​ទូទាំងប្រទេស
 • គ្រប់គ្រងការ​ប្រើប្រាស់​ ការទិញសម្ភារៈ ​ឧបករណ៍បច្ចេកទេសទាំងអស់ជាពិសេសឧបរកណ៍៍ផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
 • គ្រប់គ្រង តាមដាន ដោះស្រាយបញ្ហាក្នុង​ការអនុវត្ត​កិច្ចសន្យាជាមួយអ្នកផ្តល់សេវា ឬ អ្នកផ្គត់ផ្គង់។

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ​មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម​៖

១. ការិយាល័យបច្ចេកវិទ្យាព័ត៌មានថ្នាក់កណ្តាល

២. ការិយាល័យបច្ចេកវិទ្យាព័ត៌មានថ្នាក់មូលដ្ឋាន

៣. ការិយាល័យបច្ចេកវិទ្យាព័ត៌មានសរុប។

ការិយាល័យបច្ចេកវិទ្យាព័ត៌មានថ្នាក់កណ្តាល មានភារកិច្ចដូចតទៅ៖

 • ចូលរួមរៀបចំ សម្របសម្រួល និងជំរុញ​ការអនុវត្តប្រព័ន្ធ​ FMIS នៅរតនាគារ​ថ្នាក់​កណ្តាល
 • វិភាគមុខងារនិងតម្រូវការផ្សេងៗពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាននៅរតនាគារ​ថ្នាក់​កណ្តាល
 • គ្រប់​គ្រង​ប្រព័ន្ធទំនាក់​ទំនង ​ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធ​សុវត្ថិភាពផ្នែក​បច្ចេកវិទ្យា​ព័ត៌មាននៅរតនាគារ​ថ្នាក់​កណ្តាល
 • គ្រប់​គ្រង​ការ​ប្រើប្រាស់​បណ្តាញទូរគមនាគមន៍នៅរតនាគារ​ថ្នាក់កណ្តាល
 • បណ្តុះបណ្តាលពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យាព័ត៌មានដល់​មន្ត្រី​រតនាគារ​ថ្នាក់​កណ្តាល
 • គ្រប់គ្រងការផ្សព្វផ្សាយ​របស់អគ្គនាយកដ្ឋានរតនាគារជាតិ​ថ្នាក់​កណ្តាលតាម​រយៈគេហទំព័រ ឬ បណ្តាញសង្គមផ្សេងៗ ដូចជា Facebook, YouTube ជាដើម។

ការិយាល័យបច្ចេកវិទ្យាព័ត៌មានថ្នាក់មូលដ្ឋាន មានភារកិច្ចដូចតទៅ៖

 • ចូលរួមរៀបចំ សម្របសម្រួល និងជំរុញ​ការអនុវត្តប្រព័ន្ធ​ FMISនៅរតនាគារ​ថ្នាក់​មូលដ្ឋាន
 • វិភាគមុខងារនិងតម្រូវការផ្សេងៗពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាននៅរតនាគារ​ថ្នាក់​មូលដ្ឋាន
 • គ្រប់​គ្រង​ប្រព័ន្ធទំនាក់​ទំនង ​ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធ​សុវត្ថិភាពផ្នែក​បច្ចេកវិទ្យា​ព័ត៌មាននៅរតនាគារ​ថ្នាក់​​មូលដ្ឋាន
 • គ្រប់​គ្រង​ការ​ប្រើប្រាស់​បណ្តាញទូរគមនាគមន៍នៅរតនាគារ​ថ្នាក់​មូលដ្ឋាន
 • បណ្តុះបណ្តាលពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យាព័ត៌មានដល់​មន្ត្រី​រតនាគារ​ថ្នាក់​មូលដ្ឋាន
 • គ្រប់គ្រងការផ្សព្វផ្សាយ​របស់អគ្គនាយកដ្ឋានរតនាគារជាតិ​ថ្នាក់​​មូលដ្ឋានតាម​រយៈគេហទំព័រ ឬ បណ្តាញសង្គមផ្សេងៗ ដូចជា៖ Facebook, YouTube ជាដើម។

ការិយាល័យបច្ចេកវិទ្យាព័ត៌មានសរុប មានភារកិច្ចដូចតទៅ៖

 • បូកសរុប​លទ្ធផលនៃការ​អនុវត្ត​ប្រព័ន្ធ​​ FMIS​ នៅទូទាំងអគ្គនាយកដ្ឋាន​រតនាគារជាតិ​ទាំងថ្នាក់​កណ្តាល​និង​ថ្នាក់​មូលដ្ឋាននិង​លើកយន្តការដោះស្រាយ​បញ្ហា​ប្រឈមផ្សេងៗ
 • កសាងគោលនយោបាយ ​នីតិវិធី យុទ្ធសាស្រ្ត ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​វិស័​យបច្ចេកវិទ្យា​ព័ត៌មានរបស់​អគ្គនាយកដ្ឋានរតនាគារជាតិ
 • គ្រប់​គ្រង​សម្ភារៈ​ ឧបករណ៍ បច្ចេកទេសនៅ​អគ្គនាយកដ្ឋានរតនាគារជាតិ​ទាំងថ្នាក់​កណ្តាល​និង​ថ្នាក់​មូលដ្ឋាន
 • គ្រប់គ្រងកិច្ចសន្យាដែលបានធ្វើជាមួយអ្នកផ្តល់សេវា ឬ អ្នកផ្គត់ផ្គង់
 • សហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាព​នានា​ដើម្បី​ជំរុញ​​​ការប្រើប្រាស់​ប្រព័ន្ធ​ FMIS និង​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន​ផ្សេងៗទៀត​ឱ្យ​មាន​ប្រសិទ្ធភាព
 • សិក្សា​ស្រាវជ្រាវ​ពី​ឧបករណ៍និង​បច្ចេកវិទ្យា​ថ្មីៗ និង​ជាវយកមកប្រើប្រាស់នៅអគ្គនាយកដ្ឋាន​រតនាគារជាតិ​​​ដើម្បីលើក​កម្ពស់​​វិស័យ​បច្ចេកវិទ្យាព័ត៌មានអគ្គនាយកដ្ឋាន​រតនាគារជាតិ​​ទាំងថ្នាក់​កណ្តាល​និង​ថ្នាក់​មូលដ្ឋាន
 • គ្រប់គ្រងការ​ប្រើប្រាស់​ ការទិញសម្ភារៈ ​ឧបករណ៍បច្ចេកទេសទាំងអស់ជាពិសេសឧបរកណ៍៍ផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
 • សិក្សា​ពីតម្រូវការ​និង​លើកទិសដៅការងារ​សម្រាប់​​ឆ្នាំបន្ទាប់​ដើម្បី​​ពង្រឹងវិស័យ​បច្ចេកវិទ្យាព័ត៌មាន​នៅ​អគ្គនាយកដ្ឋាន​រតនាគារជាតិ។

អធិការកិច្ចរតនាគារ

អធិការកិច្ចរតនាគារ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារអធិការកិច្ច​រតនាគារ​ មានភារកិច្ចដូចតទៅ​៖

 • តាមដាននិង​ត្រួតពិនិត្យការប្រព្រឹត្តទៅនៃរតនាគារទូទាំងប្រទេស
 • ពិនិត្យបញ្ជាក់លម្អិតនូវកិច្ចបញ្ជិកាចំណូល-ចំណាយ និងគណនេយ្យនៃរតនាគារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
 • តាមដាននិងត្រួតពិនិត្យលើការចុះបញ្ជិកាគណនេយ្យ ក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅ​តាម​រតនាគារ​រាជធានី-ខេត្ត
 • ចូលរួមសហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យរតនាគារក្នុងករណីមាន​សំណើ​​ឱ្យ​​ចូលរួម
 • ចុះធ្វើការត្រួតពិនិត្យបេឡារបស់ភ្នាក់ងារបើកផ្តល់ការចំណាយរបស់រជ្ជទេយ្យករបុរេប្រទាន និងការគ្រប់គ្រង​ចំណូល របស់រជ្ជទេយ្យករចំណូលនៃក្រសួង-ស្ថាប័ន
 • ទទួលពាក្យបណ្តឹងតវ៉ានិងចូលរួមដោះស្រាយ​រាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការរតនាគារ
 • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​ ស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន។

​អធិការកិច្ចរតនាគារ ​មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖

១. ការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប

២. ការិយាល័យអធិការកិច្ចរតនាគារទី២

៣. ការិយាល័យអធិការកិច្ចរតនាគារទី៣។

ការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប មានភារកិច្ចដូចខាងក្រោម៖

 • ត្រួតពិនិត្យកិច្ចបញ្ជិកាចំណូល-ចំណាយ និងគណនេយ្យរតនាគាររាជធានី-ខេត្ត មួយចំនួន
 • តាមដាននិងត្រួតពិនិត្យលើការចុះបញ្ជិកាគណនេយ្យ ក្នុងប្រព័ន្ធ FMIS នៅ​តាម​រតនាគារ​រាជធានី-ខេត្ត
 • ត្រួតពិនិត្យតារាងតុល្យភាព តារាងតុល្យការរតនាគាររាជធានី-ខេត្ត មួយចំនួន
 • តាមដាននិងត្រួតពិនិត្យកិច្ចដំណើរការនិងការប្រព្រឹត្តទៅរបស់រតនាគាររាជធានី-ខេត្ត​ មួយចំនួន
 • ចូលរួមសហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យរតនាគារក្នុងករណីមានសំណើ​​ឱ្យ​​ចូលរួម
 • ទទួលពាក្យបណ្តឹងតវ៉ា និងចូលរួមដោះស្រាយ​រាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការ
 • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន
 • រៀបចំរបាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ សរុប ក្នុងការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប ទី២ និងទី៣។

ការិយាល័យអធិការកិច្ចរតនាគារទី២ មានភារកិច្ចដូចតទៅ៖

 • ត្រួតពិនិត្យកិច្ចបញ្ជិកាចំណូល-ចំណាយ និងគណនេយ្យរតនាគាររាជធានី-ខេត្ត មួយចំនួន
 • ត្រួតពិនិត្យតារាងតុល្យភាព តារាងតុល្យការរតនាគាររាជធានី-ខេត្ត មួយចំនួន
 • តាមដាននិងត្រួតពិនិត្យលើការចុះបញ្ជិកាគណនេយ្យ ក្នុងប្រព័ន្ធ FMIS នៅ​តាម​រតនាគារ​រាជធានី-ខេត្ត
 • ចូលរួមសហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យរតនាគារក្នុងករណីមានសំណើ​​ឱ្យ​​ចូលរួម
 • ទទួលពាក្យបណ្តឹងតវ៉ានិងចូលរួមដោះស្រាយ​រាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការ
 • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន
 • រៀបចំរបាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ ក្នុងការិយាល័យអធិការកិច្ចរតនាគារទី២។

ការិយាល័យអធិការកិច្ចរតនាគារទី៣ មានភារកិច្ចដូចតទៅ៖

 • ត្រួតពិនិត្យកិច្ចបញ្ជិកាចំណូល-ចំណាយ និងគណនេយ្យរតនាគាររាជធានី-ខេត្ត មួយចំនួន
 • ត្រួតពិនិត្យតារាងតុល្យភាព តារាងតុល្យការរតនាគាររាជធានី-ខេត្ត មួយចំនួន
 • តាមដាននិងត្រួតពិនិត្យលើការចុះបញ្ជិកាគណនេយ្យ ក្នុងប្រព័ន្ធ FMIS នៅ​តាម​រតនាគារ​រាជធានី-ខេត្ត
 • ចូលរួមសហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យរតនាគារក្នុងករណីមានសំណើ​ឱ្យ​​ចូលរួម
 • ទទួលពាក្យបណ្តឹងតវ៉ានិងចូលរួមដោះស្រាយ​រាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការ
 • ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន
 • រៀបចំរបាយការណ៍ប្រចាំថ្ងៃ ខែ ឆ្នាំ ក្នុងការិយាល័យអធិការកិច្ចរតនាគារទី៣។

នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា

នាយកដ្ឋាន​គ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារ​គ្រប់​គ្រង​សាច់​ប្រាក់និងការវិភាគការអនុវត្តថវិកា​ មានភារកិច្ចដូចតទៅ​៖

 • កសាងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់​ដោយមានគោលការណ៍​និងនីតិវិធីសម្រាប់​អង្គភាព​ពាក់ព័ន្ធ​នៃក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងអង្គភាព​​​ពាក់ព័ន្ធ​​របស់ក្រសួង-ស្ថាប័ន
 • តាមដាននិងវិភាគលើការអនុវត្តថវិកា
 • គ្រប់គ្រងមូលបត្ររដ្ឋ សញ្ញាប័ណ្ណរដ្ឋ និងប័ណ្ណរតនាគារ
 • គ្រប់គ្រងគណនីថវិការង្វាន់នៃចំណូលសារពើពន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

​នាយកដ្ឋាន​គ្រប់គ្រងសាច់ប្រាក់និងវិភាគការអនុវត្តថវិកា ​មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖

១. ការិយាល័យគ្រប់គ្រងសាច់ប្រាក់

២. ការិយាល័យវិភាគការអនុវត្តថវិកា

៣. ការិយាល័យគ្រប់គ្រងប្រាក់កក់។

ការិយាល័យគ្រប់គ្រងសាច់ប្រាក់ មានភារកិច្ចដូចតទៅ៖

 • កសាងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់​ដោយមានគោលការណ៍​ និងនីតិវិធីសម្រាប់​អង្គភាព​ពាក់ព័ន្ធ​នៃក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ និងអង្គភាព​​​ពាក់ព័ន្ធ​​របស់ក្រសួង-ស្ថាប័ន ដើម្បី​បង្កើតការព្យាករណ៍លំហូរ​សាច់ប្រាក់​​​ និងការព្យា​ករណ៍សមតុល្យសាច់ប្រាក់ចុងថៃ្ង នៅគណនីទោលរតនាគារឱ្យ​មានភាព​ត្រឹមត្រូវ​និងទាន់​ពេលវេលា
 • តាមដាននិងពិនិត្យលើចំណូលចំណាយពិតប្រាកដនៃថវិកា និងការទូទាត់សាច់ប្រាក់របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
 • ពិនិត្យសមតុល្យសាច់ប្រាក់ក្នុងគណនីទាំងឡាយដែលស្ថិតក្រោម​រចនាសម្ព័ន្ធ​គណនីទោលរតនាគារ រួមទាំងប្រាក់បុរេប្រទាន ដែលគ្រប់គ្រងដោយ​ប្រព័ន្ធ​រតនាគារជាតិ
 • សហការផ្ទៀងផ្ទាត់ការព្យាករណ៍ចំណូលនិងចំណាយរបស់រាជរដ្ឋាភិបាល ជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាព​ពាក់​ព័ន្ធ​​របស់ក្រសួង-ស្ថាប័ន ដោយរួមបញ្ចូលទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ
 • ​តាមដាននិងពិនិត្យលើចំណូល-ចំណាយសាច់ប្រាក់ជាក់ស្តែងធៀបនឹង​លំហូរ​សាច់ប្រាក់​ប្រចាំឆ្នាំ ព្រមទាំងធ្វើការព្យាករណ៍លំហូរសាច់ប្រាក់ ៣ ខែបន្តបន្ទាប់
 • តាមដាន ពិនិត្យ និងព្យាករណ៍លំហូរសាច់ប្រាក់រយៈពេល​ ៣ ខែបន្តបន្ទាប់​ និងព្យាករណ៍​សម្រាប់នាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង-ស្ថាប័ន​ និងអង្គភាពចំណូល
 • តាមដាន ពិនិត្យ និងព្យាករណ៍ស្ថានភាពសាច់ប្រាក់សុទ្ធ​​ ​ដូចជាសមតុល្យសាច់ប្រាក់​ចុងថ្ងៃ ​នៅគណនី​ទោល​ រតនាគារ​ សម្រាប់រយៈពេល ៤ សប្តាហ៍​ ១២ សប្តាហ៍​ និង៥២ សប្តាហ៍
 • គ្រប់គ្រងគណនីថវិការង្វាន់នៃចំណូលសារពើពន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​
 • រៀបចំរបាយការណ៍​ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជា​រៀងរាល់​ត្រីមាស​ស្តីពីការ​ព្យាករណ៍​លំហូរ​សាច់ប្រាក់​ ព្រមទាំងលើក​ជូន​ជា​អនុសាសន៍​ ដើម្បី​រក្សា​លំនឹង​សមតុល្យ​សាច់ប្រាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​ចន្លោះ​មួយ​ ដែល​បាន​កំណត់​ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ ក្នុងនោះ​រួម​ទាំងការ​បោះ​ផ្សាយ​ប័ណ្ណ​រតនាគារផង ​បើ​សិនជាចាំបាច់។

ការិយាល័យវិភាគការអនុវត្តថវិកា មានភារកិច្ចដូចតទៅ៖

 • តាមដាននិងវិភាគជាប្រចាំលើការអនុវត្តថវិកា ដើម្បីគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកា
 • តាមដាននិងវិភាគលើការអនុវត្តចំណូល-ចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
 • តាមដាននិងវាយតម្លៃលើប្រតិបត្តិការ នៃកម្មវិធីចំណូល-ចំណាយសាធារណៈ ព្រមទាំងលើកជាយោបល់ និងស្នើវិធានការជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
 • ពិនិត្យនិងផ្តល់យោបល់លើការអនុវត្តថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ
 • វាយតម្លៃលទ្ធផលនៃការអនុវត្តថវិកាប្រចាំឆ្នាំ
 • ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។

ការិយាល័យគ្រប់គ្រងប្រាក់កក់ មានភារកិច្ចដូចតទៅ៖

 • គ្រប់គ្រងគណនីប្រាក់តម្កល់លើទីផ្សារសាធារណៈ និងប្រាក់តម្កល់ធានាសកម្មភាពអាជីវកម្ម ជាប្រាក់រៀល​ និង​ប្រាក់ដុល្លារអាមេរិក រៀបចំលិខិតធានាការដេញថ្លៃ លិខិតធានាការអនុវត្តកិច្ចសន្យា លិខិតធានាប្រាក់តម្កល់អាជីវកម្មរយៈពេលវែង និងលិខិតធានាផ្សេងទៀតជាយថាហេតុ តាមការស្នើសុំនិងតម្រូវការចាំបាច់
 • ពិនិត្យលើលិខិតស្នើសុំដកប្រាក់កក់
 • ធ្វើរបាយការណ៍ប្រចាំថ្ងៃ ខែ ត្រីមាស និងឆ្នាំ ពីចលនា និងសមតុល្យគណនី​ប្រាក់​កក់
 • ទទួល និងថែរក្សាមូលបត្ររដ្ឋ និងសញ្ញាបណ្ណរដ្ឋ
 • គ្រប់គ្រង លក់ និងសងបំណុលមូលបត្ររដ្ឋ
 • គ្រប់គ្រងបំណុលប័ណ្ណរតនាគារ។

លេខាធិការដ្ឋាន

លេខាធិការដ្ឋាន បំពេញ​មុខងារ​ជា​សេនាធិការ​ឱ្យ​អគ្គនាយកដ្ឋានរតនាគារជាតិ លើ​​ភារកិច្ចដូចតទៅ៖

 • រៀបចំ ចងក្រង ថែរក្សា​រាល់ឯកសារ​របស់អគ្គនាយកដ្ឋានរតនាគារជាតិ
 • រៀបចំនិងពិនិត្យរាល់ឯកសារ សេចក្តីព្រាងសំណើ សំណុំលិខិតផ្សេងៗ មុននឹងដាក់ជូនសុំការសម្រេចពីថ្នាក់ដឹក​នាំ​ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
 • សម្របសម្រួលការងារជាមួយនាយកដ្ឋាននិងអង្គភាពនានា ដែលស្ថិតក្រោមឱវាទអគ្គនាយកដ្ឋានរតនាគារជាតិ គ្រប់គ្រងត្រារបស់អគ្គនាយកដ្ឋានរតនាគារជាតិ
 • បំពេញមុខងារជាច្រកចេញចូលតែមួយ ដើម្បីធ្វើជាកន្លែងប្រមូលផ្តុំព័ត៌មាន ផ្តល់ព័ត៌មាន និងផ្តល់សេវាកម្មជាធរមានពាក់ព័ន្ធសេវាសាធារណៈ របស់អគ្គនាយកដ្ឋានរតនាគារជាតិ ជូនដល់សាធារណជន ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល។

រតនាគាររាជធានី-ខេត្ត

រតនាគាររាជធានី​-ខេត្ត បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋាន​រតនាគារជាតិ លើការងារ​​​រតនាគារ​នៅថ្នាក់​​​​​មូលដ្ឋាន ដោយ​មានភារកិច្ចដូចតទៅ​៖

 • គ្រប់គ្រងគណនីថវិកាថ្នាក់ជាតិ ថវិកាថ្នាក់ក្រោមជាតិ និងគណនីប្រាក់បញ្ញើនានានៅរតនាគាររាជធានី-ខេត្ត
 • គ្រប់គ្រងសាច់ប្រាក់របស់រដ្ឋ នៅថ្នាក់មូលដ្ឋាន
 • គ្រប់គ្រងចំណូល-ចំណាយថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់​ក្រោមជាតិ
 • កាន់កាប់ និងតាមដានការអនុវត្តគណនេយ្យទូទៅ និងមជ្ឈការគណនី
 • រៀបចំបិទបញ្ជីគណនេយ្យសាធារណៈ នៅថ្នាក់មូលដ្ឋាន
 • ធានាតុល្យភាពទូទៅនៃគណនី
 • ផ្តល់សេវាដល់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទូទាត់ ការចំណាយផ្សេងៗ ការបើកផ្តល់ប្រាក់បៀវត្ស និងការប្រមូលចំណូល ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
 • កិច្ចបញ្ជិកាគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

​រតនាគាររាជធានី-ខេត្ត ​មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម​៖​

១. ការិយាល័យរដ្ឋបាលនិងបុគ្គលិក

២. ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិនិងសរុប

៣. ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ។

ការិយាល័យរដ្ឋបាលនិងបុគ្គលិក មានភារកិច្ចដូចតទៅ

 • រៀបចំនិងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅរតនាគាររាជធានី-ខេត្ត
 • បញ្ជូនឯកសារ ទទួលលិខិតចេញ ចូល និងរៀបចំចងក្រងទុកដាក់ឯកសារ នៅរតនាគាររាជធានី-ខេត្ត
 • ពិនិត្យនិងផ្តល់ទិដ្ឋាការបេសកកម្មចេញ ចូល និងតាមដានគ្រប់គ្រងប្រាក់បេសកកម្មរបស់មន្រ្តីរតនាគាររាជធានី-ខេត្ត
 • គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅរតនាគាររាជធានី-ខេត្ត
 • គ្រប់គ្រងចំណូល-ចំណាយផ្ទៃក្នុង
 • គ្រប់គ្រងសម្ភារៈការិយាល័យ នៅផ្ទៃក្នុងរតនាគាររាជធានី-ខេត្ត
 • គ្រប់គ្រងមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា​​ នៅរតនាគាររាជធានី-ខេត្ត
 • រៀបចំគម្រោងចំណូល-ចំណាយថវិការបស់រតនាគាររាជធានី-ខេត្ត
 • រៀបចំពិធីនិងការប្រជុំនានារបស់រតនាគាររាជធានី-ខេត្ត
 • រៀបចំពិធីបុណ្យនិងពិធីការនានា
 • រៀបចំរចនាសម្ព័ន្ធចាត់តាំង អង្គការលេខ។

ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិនិងសរុប មានភារកិច្ចដូចតទៅ

 • គ្រប់គ្រង និងតាមដានចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅរតនាគាររាជធានី-ខេត្ត
 • គ្រប់គ្រងនិងតាមដានការប្រើប្រាស់ឥណទានថវិកាថ្នាក់ជាតិរបស់មន្ទីរចំណុះក្រសួង-ស្ថាប័ន
 • គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់មន្ទីរ អង្គភាពចំណុះមន្ទីរ និងអង្គភាពស្វយ័ត
 • គ្រប់គ្រងគណនីចរន្តនៅធនាគារពាណិជ្ជ
 • គ្រប់គ្រងគណនីប្រាក់បញ្ញើថវិកាថ្នាក់ក្រោមជាតិ
 • ពិនិត្យអាណត្តិបើកប្រាក់និងលិខិតយុត្តិការភ្ជាប់តាមអាណត្តិបើកប្រាក់
 • រៀបចំបែបបទទូទាត់ជូនអត្ថគាហក
 • រៀបចំឯកសារទាក់ទងទៅនឹងការស្នើសុំ ការផ្ទេរ និងការទទួលសាច់ប្រាក់រវាងរតនាគារថ្នាក់កណ្តាល និងរតនាគារ​ថ្នាក់​មូលដ្ឋាន
 • រៀបចំឯកសារទាក់ទងទៅនឹងការផ្ទេរប្រតិបត្តិការ រវាងរតនាគារថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន
 • ចុះកិច្ចបញ្ជិកាតាមដានលំអិតចំណូល-ចំណាយថវិកាថ្នាក់ជាតិ និងគណនីប្រាក់បញ្ញើនានានៅរតនាគាររាជធានី-ខេត្ត
 • ពិនិត្យ និងប្រមូលផ្តុំសលាកប័ត្រលេខនានិងសក្ខីប័ត្រគណនេយ្យ
 • សរុបប្រតិបត្តិការប្រចាំថ្ងៃ ចុះចូលបញ្ជីសរុបទូទៅ
 • រៀបចំតារាងតុល្យភាពប្រចាំថ្ងៃ ខែ និងឆ្នាំ
 • រៀបចំរបាយការណ៍ចំណូល-ចំណាយប្រចាំខែ ត្រីមាស និងឆ្នាំ
 • បូកសរុបចំណូល-ចំណាយ​ ស្នើសុំសាច់ប្រាក់ និងសរុបរបាយការណ៍ចំណូល-ចំណាយប្រចាំថ្ងៃ
 • គ្រប់គ្រងគណនីមូលប្បទានប័ត្របានបោះផ្សាយ គណនីចរន្តធនាគារពាណិជ្ជ និងគណនីទំនាក់ទំនងរតនាគារ រាជធានី-ខេត្ត និងរតនាគារថ្នាក់កណ្តាល
 • ទទួលបន្ទុករួមក្នុងការបញ្ជូនរបាយការណ៍ថវិកាថា្នក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ ទៅអគ្គនាយកដ្ឋានរតនាគារជាតិ
 • ចុះកិច្ចបញ្ជិកាគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

​ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ មានភារកិច្ចដូចតទៅ

 • ជាគណនេយ្យករគាំទ្រការអនុវត្តថវិកាថ្នាក់ក្រោមជាតិ
 • គ្រប់គ្រង និងតាមដានចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅរតនាគាររាជធានី-ខេត្ត
 • គ្រប់គ្រងនិងតាមដានចំណូលឧបត្ថម្ភពីថវិកាជាតិ
 • គ្រប់គ្រងនិងតាមដានការប្រើប្រាស់ឥណទានថវិកាថ្នាក់ក្រោមជាតិ
 • គ្រប់គ្រងគណនីប្រាក់បញ្ញើថវិកាថ្នាក់ក្រោមជាតិ
 • ពិនិត្យអាណត្តិបើកប្រាក់ និងលិខិតយុត្តិការភ្ជាប់តាមអាណត្តិបើកប្រាក់
 • រៀបចំបែបបទទូទាត់ជូនអត្ថគាហក
 • រៀបចំឯកសារទាក់ទងទៅនឹងការផ្ទេរប្រតិបត្តិការ រវាងការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិនិងសរុប ជាមួយការិយាល័យ​គណនេយ្យថវិកាថ្នាក់ក្រោមជាតិ នៅរតនាគាររាជធានី-ខេត្ត
 • ចុះកិច្ចបញ្ជិកាតាមដានលំអិតចំណូល-ចំណាយថវិកាថ្នាក់ក្រោមជាតិ និងគណនីប្រាក់បញ្ញើនានា នៅ​រតនាគារ​​រាជធានី-ខេត្ត
 • ពិនិត្យ និងប្រមូលផ្តុំសលាកប័ត្រលេខនានិងសក្ខីប័ត្រគណនេយ្យ
 • ចុះប្រតិបត្តិការប្រចាំថ្ងៃក្នុងទិន្នានុប្បវត្តទូទៅ និងសៀវភៅធំ
 • រៀបចំតារាងតុល្យភាព ប្រចាំខែ ត្រីមាស និងឆ្នាំ
 • រៀបចំរបាយការណ៍ចំណូល-ចំណាយ ប្រចាំខែ ត្រីមាស និងឆ្នាំ
 • ចុះកិច្ចបញ្ជិកាគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ តាមរយៈប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

Close