blog

ព្រឹកថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

ព្រឹកថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានចូលរួមកិច្ចប្រជុំពិភាក្សា (លើកទី៤៥-ជុំទី២) លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណ:។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ជូ  គឹមឡេង និង ឯកឧត្តម ចាន់  សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ព្រមទាំងមាន ការចូលរួមពីជំនាញការបារាំងលោក Michel Conan លោក Thibaut Rosenzweig តំណាងមកពីខាងអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ (តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom)។