blog

នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នួន វិទ្យ៉ា អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ

#ឃុំសន្លុង៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នួន វិទ្យ៉ា អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស៊ីធរ ឃុំវិហារសួគ៌ និងឃុំសន្លុង រួមជាមួយលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អមដោយក្រុមការងារស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សាឃុំសន្លុង បានចុះប្រគល់វិញ្ញាបណ្ណប័ត្រសម្គាល់អចលនទ្រព្យ (ប្លង់រឹង) ដែលជាកេរ្តិ៍មរតករបស់ឪពុកម្តាយ ជូនដល់ប្រជាជនតាមខ្នងផ្ទះ ដែលស្ថិតនៅក្នុងភូមិឈូក នៃឃុំសន្លុង សរុបចំនួន ៦៦៦បណ្ណ។ គួររំលឹកផងដែរថា ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិអចលនទ្រព្យក្នុងរង្វង់សាច់ញាតិ រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត, រវាងប្តីប្រពន្ធ, រវាងយាយ-តាបង្កើតនិងចៅបង្កើត, ពីឪពុក-ម្តាយទៅឱ្យកូនបង្កើត និងកូនប្រសារដែលជាសហព័ទ្ធ និងពីយាយ-តាទៅចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធ គឺត្រូវបានលើកលែងការបង់ពន្ធប្រថាប់ត្រា៤%។