blog

នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣

នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោកស្រី ឃឹម ដារីយ៉ា អគ្គនាយិការង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំរបាយការណ៍បែងចែកប្រភពចំណូលប្រចាំថ្ងៃដែលអតិថិជនបានបង់តាមធនាគារវីង​ រួចបន្តផ្ទេរចូលគណនីទោលរតនាគារ​ និងការបើកគណនីចំណូលជូនរតនាគាររាជធានី ខេត្ត សម្រាប់ប្រតិបត្តិការចំណូល ក្រោយអនុស្សារណ:នៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងធនាគារវីងខេមបូឌា​បានចូលជាធរមាន​ ដោយមានការចូលរួមពី តំណាងធនាគារវីង ខេមបូឌានិងសហការី​ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ សរុបចំនួន ៨នាក់។