blog

រសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣

រសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ  #អគ្គនាយកដ្ឋានរតនាគារជាតិ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសម្រួលនីតិវិធីកត់ត្រាចំណូលមិនមែនសារពើពន្ធ (ក.ម.ព) បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែមអំពីដំណើរការនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅរដ្ឋបាលឃុំ សង្កាត់ សម្រាប់ដំណាក់កាលទី២ ជំហានទី៣ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ តំណាងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញរដ្ឋបាលឃុំ សង្កាត់ តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រតនាគាររាជធានី ខេត្ត ក្រុមការងារបច្ចេកទេសម្រួលនីតិវិធីកត់ត្រាចំណូលមិនមែនសារពើពន្ធ (ក.ម.ព) និងអនុក្រុមការងារ ក.ម.ព សរុបចំនួនប្រមាណ 500នាក់ (តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ zoom)។