blog

រសៀលថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣

រសៀលថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ បានអញ្ជើញចូលរួមក្នុងពិធី“ប្រកាសពង្រីកការប្រើប្រាស់មុខងារ នៃប្រព័ន្ធបច្ចេកវិទ្យាពត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ទៅកាន់ការដ្ឋានថ្មី, ការដាក់ឱ្យអនុវត្តនីតិវិធីថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការដាក់ឱ្យអនុវត្តគម្រោងមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រាប់ក្រសួងចំនួន ៥ និងការដាក់ឱ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំនាន់ទី១ នៅរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។