blog

រសៀលថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២៣

រសៀលថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២៣ #អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការបើកផ្តល់ប្រាក់បៀវត្សជូនមន្រ្តីរាជការ តាមប្រព័ន្ធធនាគារ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការចម្រុះទទួលបន្ទុកគម្រោងការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធតំណាងពីក្រសួង ស្ថាប័ន និងធនាគារជាដៃគូជាច្រើនរូប (តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ)។