blog

ព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២៣

ព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា  ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិបានចូលរួមកិច្ចប្រជុំ ពិភាក្សាលើកទី២៧លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណ:។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ជូ  គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីជំនាញការបារាំង Thibaut Rosenzweig តំណាងមកពីអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom)។