blog

រសៀល ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០

រសៀល ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ បានជួបប្រជុំជាមួយគណៈប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តម ជា វុធណា ដើម្បីធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង អនុលោមភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងអភិបាលកិច្ចល្អ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានរតនាគារជាតិ៕