blog

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦, អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការ កត់ត្រាប្រតិបត្តិការចំណូល សាច់ប្រាក់ក្នុងគណនីចរន្តរបស់រតនាគាររាជធានី ខេត្ត និងចំណូលថវិកា។ អគ្គនាយកដ្ឋានរតនាគារជាតិរៀបចំ កិច្ចប្រជុំនេះ ឡើងដើម្បីឱ្យមានការឯកភាពគ្នា ដើម្បីកំណត់ពេលវេលានៃការ កត់ត្រាចំណូលថវិកា ក្នុងគណនីចរន្តរបស់រតនាគាររាជធានី ខេត្ត និងចំណូលថវិការដ្ឋ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ។

On 26th of May 2016, General Department of National Treasury (GDNT) organized a meeting about recording of cash revenue transaction in current account of provincial treasury and budget revenue. This meeting is organized in order to have a consistent date in recording revenue transaction in the current account of provincial treasury, national and sub-national budget revenue, among General Department of Custom and Excise, General Department of Taxation, General Department of State Property and Non-tax Revenue.