blog

រសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២២

រសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ និងជាប្រធានក្លិបបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ បានចូលរួមជាកិត្តិយស ក្នុងពិធីប្រគល់ថវិកាសម្រាប់ឧបត្ថម្ភការហ្វឹកហាត់ ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដល់ក្រុមកីឡាករ កីឡាការិនី នៃក្លិបបាល់បោះ និងផ្តល់អនុសាសន៍ណែនាំ ដល់ក្រុមកីឡាករ កីឡាការិនី។