blog

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានរតនាគារជាតិ

គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ចប់ការផ្ទេរប្រាក់បៀវត្សសម្រាប់២សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២២ ចូលក្នុងគណនីផ្ទាល់របស់មន្រ្តីម្នាក់ៗ របស់គ្រប់រដ្ឋបាលថ្នាក់ជាតិ (លើកលែងក្រសួងការពារជាតិ) ចូលក្នុងគណនីភ្នាក់ងារបើកផ្តល់របស់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត) រួចរាល់ទាំងស្រុងហើយ។ ក្នុងករណី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ នៅ មិនទាន់ឃើញសាច់ប្រាក់នៅក្នុងគណនីធនាគាររបស់ខ្លួន សូមមេត្តាទំនាក់ទំនងដោយផ្ទាល់ទៅភ្នាក់ងារបើកផ្តល់របស់អង្គភាពសាមី។ សូមអរគុណ!
As of July 15, 2022, General Department of National Treasury finished entirely transferring first two weeks of July-2022 Payroll Cash to each officials’ individual payroll account of all national administration level (except, Ministry of Defense). So did the agents’ payroll account of all subnational administration level. In case your individual payroll account has not yet been transferred, please directly contact with your payroll agent respectively. Thanks!