blog

ព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២

ព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម មុិញ បានសុវណ្ណអាទិច្ចាសីលា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសបានទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាស្តីពី៖ (១)-ការអនុវត្តការងារនៅក្នុងប្រព័ន្ធ FMIS ពាក់ព័ន្ធនឹងការធានាចំណាយ និងការបើកផ្តល់សាច់ប្រាក់,(២)- វឌ្ឍនភាព និងស្ថានភាពនៃយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០១៩-២០២៣ និងការចូលរួមចំណែករបស់សហគមន៍អឺរ៉ុបនៅក្នុងការងារការកែទម្រង់រតនាគារ។