blog

គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានរតនាគារជាតិ

គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានរតនាគារជាតិ បានបញ្ចប់ការផ្ទេរបៀវត្សសម្រាប់២សប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ២០២១ ចូលក្នុងគណនីផ្ទាល់របស់មន្រ្តីម្នាក់ៗ របស់គ្រប់រដ្ឋបាលថ្នាក់ជាតិ (ក្រសួង ស្ថាប័ន និងអង្គភាព ថ្នាក់កណ្តាល) និងចូលក្នុងគណនីភ្នាក់ងារបើកផ្តល់របស់គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី ខេត្ត) រួចរាល់ទាំងស្រុង។ ក្នុងករណី ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ នៅមិនទាន់ឃើញសាច់ប្រាក់នៅក្នុងគណនីធនាគាររបស់ខ្លួន សូមមេត្តាទំនាក់ទំនងដោយផ្ទាល់ទៅភ្នាក់ងារបើកផ្តល់របស់អង្គភាពសាមី។ សូមអរគុណ!

As of December 29, 2021 General Department of National Treasury finished entirely transferring last two weeks of December-2021 Payroll Cash to each officials’ individual payroll account of all national administration level (Line ministries, institutions and units in central level). So did the agents’ payroll account of all subnational administration level. In case your individual payroll account has not yet been transferred, please directly contact with your payroll agent respectively. Thanks!