blog

ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ លោក សួន វិចិត្រ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) របស់អគ្គនាយកដ្ឋានរតនាគារជាតិ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងតំណាងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  តាមប្រព័ន្ធវីដេអូពីចំងាយZoom។