blog

ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំច្បាប់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដើម្បីពិនិត្យ និងពិភាក្សាលើមាត្រា ៥៥ ស្តីពីទម្រង់បង្ហាញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom)។