blog

ព្រឹកថ្ងៃព្រហស្បតិ៍ ០៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១

ព្រឹកថ្ងៃព្រហស្បតិ៍ ០៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ឃឹម ដារីយ៉ា អគ្គនាយិការង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ #អគ្គនាយកដ្ឋានរតនាគារជាតិ បានដឹកនាំវគ្គបណ្តុះបណ្តាលលើកទី៤ ស្តីពីកិច្ចបញ្ជិកាគណនេយ្យទូទៅរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ជូនដល់គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្មី ដែលធ្វើការសម្របសម្រួល និងផ្តល់បទឧទ្ទេសដោយឯកឧត្តម ឈាន ហៀង ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជួយការងារអគ្គនាយកដ្ឋានរតនាគារជាតិ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានរតនាគារជាតិ ថ្នាក់ដឹកនាំ មន្រ្តីជំនាញដែលជាតំណាងមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិបាត់ដំបង សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យជា ស៊ីម កំចាយមារ គណនេយ្យករ និងជំនួយការគណនេយ្យករមកពីគ្រឹះស្ថានសាធារណរដ្ឋបាលមួយចំនួនផ្សេងទៀតដែលចង់បង្កើនចំណេះដឹងបន្ថែម។