រចនាសម្ព័ន្ធ

Drawing-structure-1

*សម្គាល់៖សូមចុចលើនាយកដ្ឋាននិមួយៗនៅក្នុងរូបភាពខាងលើដើម្បីងាយស្រួលអានអំពីតួនាទី

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក

នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក បំពេញមុខងារជាសេនាធិការអោយអគ្គនាយកដ្ឋានរតនាគារជាតិ លើការងាររដ្ឋបាលនិងបុគ្គលិក ដោយមានភារកិច្ចដូចតទៅ៖
- រៀបចំនិងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
- បញ្ជូនឯកសារ ទទួលលិខិតចេញ ចូល និងរៀបចំចងក្រងគ្រប់គ្រងទុកដាក់ឯកសារ
- ពិនិត្យទិដ្ឋាការបេសកកម្មចេញ ចូល និងតាមដានគ្រប់គ្រងប្រាក់បេសកកម្ម
- គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់
- បញ្ជិកាតាមដានប្រាក់ជំពូក គណនី អនុគណនី សម្រាប់កិច្ចដំណើរការរដ្ឋបាល
- គ្រប់គ្រង បែងចែក និងបើកផ្តល់ប្រាក់លាភការ ប្រាក់បៀវត្ស និងសម្ភារះការិយាល័យ
- គ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា
- រៀបចំរចនាសម្ព័ន្ធចាត់តាំង អង្គការលេខ។
នាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក មានការិយាល័យក្រោមឱវាទចំនួន៣ដូចខាងក្រោម៖
១. ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ
២. ការិយាល័យបុគ្គលិក
៣. ការិយាល័យទំនាក់ទំនងនិងពិធីការ។
ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ៖
- រៀបចំនិងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
- បញ្ជូនឯកសារ ទទួលលិខិតចេញចូល
- រៀបចំចងក្រងឯកសារ
- ពិនិត្យទិដ្ឋាការបេសកម្មចេញចូល
- គ្រប់គ្រងអចលនទ្រព្យនិងចលនទ្រព្យ
- គ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់
- បញ្ជិការតាមដានប្រាក់ជំពូក គណនី អនុគណនីសម្រាប់កិច្ចដំណើរការរដ្ឋបាល
- តាមដាននិងគ្រប់គ្រងប្រាក់កម្រៃរតនាគារ
- គ្រប់គ្រងនិងបែងចែកប្រាក់បៀរវត្សនិងសម្ភារះការិយាល័យ និងគ្រប់គ្រងប្រាក់បេឡា
- រៀបចំគម្រោងចំណូល ចំណាយថវិការបស់អគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆ្នាំ។
ការិយាល័យបុគ្គលិក មានភារកិច្ច ដូចតទៅ៖
- គ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា
- រៀបចំក្របខ័ណ្ឌមន្រ្តីរាជការ
- រៀបចំកាំប្រាក់មន្រ្តីរាជការ
- រៀបចំតារាងទូទាត់ប្រាក់បៀវត្សមន្រ្តីរាជការ
- លើកសំណើលើការពិនិត្យ វាយតម្លៃ លើកសរសើរ តែងតាំង និងដាក់ពិន័យមន្រ្តីរាជការ
- តាមដានបញ្ជីវត្តមាន អវត្តមានមន្រ្តីរាជការ - រៀបចាំរចនាសម្ព័ន្ធចាត់តាំង អង្គការលេខ
- រៀបចំលិខិតឧទេ្ទសនាមនិងលិខិតបញ្ជាបេសកម្មផ្សេងៗ
- រៀបចំចាត់តាំងមន្រ្តីរាជការចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល បុណ្យជាតិ អន្តរជាតិនិង រាល់សកម្មភាពនានារបស់រដ្ឋ
- រៀបចំលិខិតឈប់សម្រាកនានារបស់មន្រ្តីរាជការ។
ការិយាល័យទំនាក់ទំនងនិងពិធីការ មានភារកិច្ច ដូចតទៅ៖
- ទំនាក់ទំនងនិងសម្របសម្រួលជាមួយនាយកដ្ឋាននានានៃអគ្គនាយកដ្ឋានរតនាគារជាតិ
- ទំនាក់ទំនងនិងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង ស្ថាប័ននានា
- រៀបចំពិធីនិងការប្រជុំនានារបស់អគ្គនាយកដ្ឋានរតនាគារជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
- រៀបចំបដាពាក្យស្លោក តុបតែងលម្អអគ្គនាយកដ្ឋានរតនាគារជាតិ នៅពេលមានពិធីបុណ្យជាតិ អន្តជាតិ
- រៀបចំទទួលភ្ងៀវជាតិ អន្តជាតិ
- រៀបចំពិធីការសម្រាប់រាល់ការចុះហត្ថលេខាលើពិធីសារនានា
- ថែរក្សា តុបតែងសាលប្រជុំ និងបន្ទប់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរតនាគារជាតិ។

នាយកដ្ឋានចំណូលនិងចំំណាយថវិកា

នាយកដ្ឋានចំណូលនិងចំណាយថវិកា បំពេញមុខងារជាសេនាធិការអោយអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារចំណូលនិងចំណាយថវិកា ដោយមានភារកិច្ច ដូចតទៅ៖
- គ្រប់គ្រងនិងតាមដានចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធ
- ទទួលចំណូលប្រាក់ជំពាក់ ប្រាក់បំណុលរបស់រដ្ឋ និងប្រាកវិវាទ
- បញ្ជិការប្រាក់ពន្ធជាបន្ទុករបស់រដ្ឋ ប្រាក់ជំពាក់ ចំណូលថវិកាថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- គ្រប់គ្រងគណនីរជ្ជទេយ្យចំណូល គណនីចំណូលបណ្តោះអាសន្នរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ
- ពិនិត្យបញ្ជាក់អាណត្តិបើកប្រាក់និងលិខិតយុត្តិការភា្ជប់តាមអាណត្តិបើកប្រាក់
- ពិនិត្យឥណទានទំនេររបស់ក្រសួង ស្ថាប័ន
- បញ្ជិកាតាមដានប្រាក់បុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងចំណាយតាមកិច្ចសន្យា
- ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណូល ចំណាយថវិកាថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ជាប្រាក់ រៀលនិងប្រាក់រូបិយប័ណ្ណបរទេស
- រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូលទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ធ្វើរបាយការណ៏ប្រចាំថ្ងៃ ខែ ត្រីមាស និងឆ្នាំ។
ការិយាល័យរដ្ឋបាល មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រង ទទួល និងបញ្ជូន ឯកសារនិងលិខិតចេញ-ចូលនានា
- សម្របសម្រួលការងាររដ្ឋបាលទូទៅផ្សេងៗ
- តាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
- តាមដានបញ្ជីវត្តមានរបស់មន្រ្តីនៃការិយាល័យក្រោមឱវាទនាយកដ្ឋាន ជាប្រចាំ
- រៀបចំនិងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ
- គ្រប់គ្រងសម្ភារះការិយាល័យ
- ពិនិត្យកិច្ចការសណ្តាប់ធ្នាប់និងអនាម័យនៅក្នុងនាយកដ្ឋានចំណូលនិងចំណាយថវិកា។
ការិយាល័យចំណាយថវិកាទី១និងសរុប មានភារកិច្ចដូចតទៅ៖
- ពិនិត្យឥណទានទំនេររបស់ក្រសួង ស្ថាប័ន
- ពិនិត្យបញ្ជាក់អាណត្តិបើកប្រាក់
- ពិនិត្យលិខិតយុត្តិការភ្ជាប់អាណត្តិបើកប្រាក់
- រៀបចំលេខនានិងអាណត្តិបើកប្រាក់ផ្នែកខាងក្រោម បញ្ជូនទៅនាយកដ្ឋានពាក់ព័ន្ធនៃ អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីធ្វើការទូទាត់អាណត្តិបើកប្រាក់ជាប្រាក់រៀល
- បញ្ជិកាតាមដានឥណទានបុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងចំណាយតាមកិច្ចសន្យា
- បញ្ជិកាតាមដានលម្អិតចំណាយថវិកាថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- ធ្វើការផ្គូផ្គងរបាយការណ៏ប្រចាំខែ ឆ្នាំ ជាមួយតារាងតុល្យភាពគណនី និងជាមួយសាមីក្រសួង ចំណាយ
- រៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- សរុបរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ របស់ការិយាល័យចំណាយថវិកាទី១និងសរុប និងការិយាល័យចំណាយថវិការទី២។
ការិយាល័យចំណាយថវិកាទី២មានភារកិច្ចដូចតទៅ៖
- ពិនិត្យឥណទានទំនេររបស់ក្រសួង ស្ថាប័ន
- ពិនិត្យបញ្ជាក់អាណត្តិបើកប្រាក់
- ពិនិត្យលិខិតយុត្តិការភា្ជប់អាណត្តិបើកប្រាក់
- រៀបចំលេខនា និងអាណត្តិបើកប្រាក់ផ្នែកខាងក្រោម បញ្ជូនទៅនាយកដ្ឋានពាក់ព័ន្ធនៃ អគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីធ្វើការទូទាត់អាណត្តិបើកប្រាក់ជាប្រាក់រៀល
- បញ្ជិកាតាមដានឥណទានបុរេប្រទាន រជ្ជទេយ្យបុរេប្រទាន និងចំណាយតាមកិច្ចសន្យា
- បញ្ជិកាតាមដានលម្អិតចំណាយថវិកាថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- ធ្វើការផ្គូផ្គងរបាយការណ៏ប្រចាំខែ ឆ្នាំ ជាមួយតារាងតុល្យភាពគណនីនិងជាមួយសាមីក្រសួងចំណាយ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ធ្វើរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ។
ការិយាល័យចំណាយថវិការូបិយប័ណ្ណបរទេស មានភារកិច្ចដូចតទៅ៖
- ពិនិត្យបញ្ជាក់អាណត្តិបើកប្រាក់ជារូបិយប័ណ្ណបរទេស
- ពិនិត្យលិខិតយុត្តិការតាមដានអាណត្តិបើកប្រាក់ជារូបិយប័ណ្ឌបរទេស
- រៀបចំលេខនា និងអាណត្តិបើកប្រាក់ផ្នែកខាងក្រោម បញ្ជូនទៅនាយកដ្ឋានពាក់ព័ន្ធនៃអគ្គ នាយកដ្ឋានរតនាគារជាតិ ដើម្បីធ្វើការទូទាត់អាណត្តិបើកប្រាក់ជារូបិយប័ណ្ណបរទេស
- បញ្ជិកាតាមដានឥណទានបុរេប្រទាន រជ្ជទេយ្យប្រទាន និងចំណាយតាមកិច្ចសន្យាជារូបិយប័ណ្ណបរទេស
- ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណាយថវិកាថ្នាក់កណ្តាលជារូបិយប័ណ្ណបរទេស
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ធ្វើរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ។
ការិយាល័យចំណាយថវិកា មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រងនិងតាមដានចំណូលមិនមែនសារពើពន្ធ
- ទទួលប្រាក់ជំពាក់ ប្រាក់ពន្ធ ប្រាក់បំណុលរបស់រដ្ឋ និងប្រាក់វិវាទ
- បញ្ជិកាប្រាក់ពន្ធជាបន្ទុករបស់រដ្ឋ និងប្រាក់ជំពាក់
- ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណូលថវិកាថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- គ្រប់គ្រងគណនីរជ្ជទេយ្យចំណូល គណនីចំណូលបណ្តោះអាសន្នរបស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ
- ធ្វើការផ្គូផ្គងរបាយការណ៏ប្រចាំខែ ឆ្នាំ ជាមួយក្រសួង ស្ថាប័ន
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសំរាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ធ្វើរបាយការណ៏ប្រចាំខែ ត្រីមាស ឆ្នាំ។

នាយកដ្ឋានគណនេយ្យ

នាយកដ្ឋានគណនេយ្យ បំពេញមុខងារជាសេនាធិការអោយអគ្គនាយកដ្ឋានរតនាគារជាតិលើការងារគណនេយ្យដោយមានភារកិច្ចដូចតទៅ៖
- រៀបចំគោលការណ៏និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណ:
- ទទួលពិនិត្យ និងប្រមូលផ្តុំសលាកប័ត្រលេខនា និងសក្តិប័ត្រគណនេយ្យ
- រៀបចំឯកសារទាក់ទងនឹងការផ្ទេរ និងទទួលសាច់ប្រាក់រវាងរតនាគារថ្នាក់កណ្តាល និង រតនាគារថ្នាក់កណ្តាល និងរតនាគារថ្នាក់មូលដ្ឋាន
- រៀបចំឯកសារទាក់ទងនឹងការផ្ទេរប្រតិបត្តិការរវាងរតនាគារថ្នាក់កណ្តាល និងរតនាគារថ្នាក់មូលដ្ឋាន
- គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល នឹងគ្រឹះស្ថានសាធារណៈ
- គ្រប់គ្រងគណនីបញ្ញើផ្សេងៗ
- គ្រប់គ្រងគណនីធនាគារជាប្រាក់រៀលនិងប្រាក់រូបិយប័ណ្ណបរទេស គណនីជំនួយទ្រទ្រង់ថវិកាជាតិ និងគណនីពិសេសផ្សេងៗទៀត
- ធ្វើការទូទាត់នឹងបើកផ្តលចំណាយ
- បញ្ញិកាបំណុល
- រៀបចំតារាតុល្យភាពគណនីនិងរបាយការណ៏ហិរញ្ញវត្ថុ ប្រចាំខែ ឆ្នាំ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាឆ្នាំ
- ធ្វើរបាយការណ៏ផ្សេងៗ តាមតម្រូវការចាំបាច់។
នាយកគណនេយ្យ មានការិយាល័យក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖
១. ការិយាល័យរដ្ឋបាល
២. ការិយាល័យគណនេយ្យទី១ និងសរុប
៣. ការិយាល័យគណនេយ្យទី២
៤. ការិយាល័យគណនេយ្យទី៣
៥. ការិយាល័យប្រាក់បញ្ញើ
ការិយាល័យរដ្ឋបាល មានភារកិច្ច ដូចតទៅ៖
- គ្រប់គ្រង ទទួល និងបញ្ជូនឯកសារនិងលិខិតចេញ-ចូលនានា
- សម្របសម្រួលការងាររដ្ឋបាលទូទៅផ្សេងៗ
- តាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
- តាមដានបញ្ជើវត្តមានរបស់មន្រ្តីនៃការិយាល័យក្រោមឱវាទនាយកដ្ឋាន ជាប្រចាំ
- រៀបចំនិងគ្រប់គ្រងបញ្ញើសារពើភ័ណ្ឌ
- គ្រប់គ្រងសម្ភារៈការិយាល័យ
- ពិនិត្យកិច្ចការសណ្តាប់ធ្នាប់និងអនាម័យនៅក្នុងនាយកដ្ឋានគណនេយ្យ។
ការិយាល័យទី១និងសរុប មានភារកិច្ចដូចខាងក្រោម៖
- គ្រប់គ្រងគោលការណ៏ និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈដែលពាក់ព័ន្ធនិងថវិកា
- ប្រមូលលេខនាប្រតិបត្តិការប្រចាំថ្ងៃរបស់ថវិការបស់ថវិការដ្ឋនៅថ្នាក់កណ្តាល
- ប្រមូលតារាងសរុបវិភាគគណនីប្រចាំថ្ងៃ ធ្វើការបូកសរុប និងផ្គូផ្គង
- គ្រប់គ្រងគណនីប្រាក់បុរេប្រទានចំណាយចរន្ត
- គ្រប់គ្រងគណនីចម្លង និងគណនីរង់ចាំផ្សេងៗ
- គ្រប់គ្រងគណនីអ្នកផ្គត់ផ្គងនិងគណនីសោហ៊ុយបេសកម្មនិងសោហ៊ុយផ្សេងៗដែលត្រូវសង របស់ក្រសួងស្ថាប័នមួយចំនួន
- រៀបចំបែបបទូទៅជូនអត្ថតាហក
- ពិនិត្យបញ្ញើវិភាគគណនីទំនាក់ទំនង ប្រកាសផ្ទេរឥណទាន រវាងរតនាគារថ្នាក់កណ្តាល និងរតនាគារថ្នាក់មូលដ្ឋាន
- ពិនិត្យនិងតាមដានគណនីយ័តកម្មសាច់ប្រាក់ដែលទទួលនិងបានផ្ទេរ រវាងរតនាគារថ្នាក់ កណ្តាលនិង រតនាគារថ្នាក់មូលដ្ឋាន
- ពិនិត្យតារាងប្រៀបធៀបគណនីទំនាក់ទនង រវាងរតនាគារថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន
- រៀបចំតារាងតុល្យភាពគណនីថវិការដ្ឋ នៅរាជធានី ខេត្ត ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហិរញ្ញវត្ថុថវិការដ្ឋ នៅរាជធានី ខេត្ត ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហិរញ្ញវត្ថុថវិការដ្ឋ ប្រចាំខែ ឆ្នាំ នៅរតនាគារថ្នាក់កណ្តាល
- រៀបចំតារងាតុល្យភាពគណនីសរុបទូទាំប្រទេសនៃថវិការដ្ឋ ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហរិញ្ញវត្ថុសរុបទូទាំប្រទេសនៃថវិការដ្ឋ ប្រចំាខែ ឆ្នាំ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- រៀបចំរបាយការណ៏ផ្សេងៗ តាមតម្រូវការចំាំបាច់។
ការិយាល័យគណនេយ្យទី២ មានភារកិច្ច ដូចតទៅ៖
- រៀបចំគោលការណ៏ និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈដែលពាក់ព័ន្ធនឹងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង និងគណនីសោហ៊ុយបេសកម្ម និងសោហ៊ុយផ្សេងៗត្រូវសងរបស់ក្រសួង-ស្ថាប័នមួយចំនួន
- រៀបចំបែបបទទូទាត់ជូនអត្ថាហក
- គ្រប់គ្រងគណនីប្រាក់បុរេប្រទានសម្រាប់វិនិយោគ
- រៀបចំតារាងតុល្យភាពគណនីសរុបនៃថវិការបស់រាជធានី ខេត្ត ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហិរញ្ញវត្ថុសរុបនៃថវិការបស់ក្រុង ស្រុក ខ័ណ្ឌ ប្រចាំខែ ឆ្នាំ
- រៀបចំតារាងតុល្យភាពគណនីសរុបនៃថវិការបស់ក្រុង ស្រុក ខ័ណ្ឌ ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហិរញ្ញវត្ថុនៃថវិការបស់ក្រុង ស្រុក ខ័ណ្ឌ ប្រចាំខែ ឆ្នាំ
- រៀបចំតារាងតុល្យភាពគណនីសរុបនៃថវិការរបស់ឃុំ សង្កាត់ ប្រចាំខែ ឆ្នាំ
- រៀបរបាយការណ៏ហិរញ្ញវត្ថុសរុបនៃថវិការបស់ឃុំ សង្កាត់ ប្រចាំខែ ឆ្នាំ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- រៀបចំរបាយការណ៏ផ្សេងៗ តាមតម្រូវការចំបាច់។
ការិយាល័យគណនេយ្យទី៣ មានភារកិច្ច ដូចតទៅ៖
- រៀបចំគោលការណ៏ និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈដែលពាក់ព័ន្ធនិងថវិកា របស់គ្រឹះស្ថានសាធាណៈនិងអង្គភាពសាធារណៈប្រហាក់ប្រហែល
- ពិនិត្យនិងតាមដានកិច្ចបញ្ជិកាគណនេយ្យនិងរបាយការណ៏ហិរញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈ
- រៀបចំបញ្ជាផ្ទេរសាច់ប្រាក់ទៅរតនាគារថ្នាក់មូលដ្ឋាន
- រៀបចំសំណើរផ្ទេរសាច់ប្រាក់នៅរតនាគារថ្នាក់មូលដ្ឋាន
- រៀបចំសណើរផ្ទេរសាច់ប្រាក់រវាងគណនីធនាគារជាតិនៃកម្ពុជា
- គ្រប់គ្រងគណនីធនាគារជាប្រាក់រៀលនិងគណនីមូលប្បទានប័ត្រដែលបានបោះផ្សាយ ជាប្រាក់រៀលនិងដុល្លារ
- គ្រប់គ្រងគណនីចំណាយរង់ចំាធ្វើនិយ័តកម្មប្រាក់ដើម ការប្រាក់ខ្ចី និងការប្រាក់ប័ណ្ណរតនាគារ
- គ្រប់គ្រងគណនីធនាគារជារូបិយប័ណ្ណបរទេសនិងប្រាក់បញ្ញើជំនួយ
- គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់និងគណនីសោហ៊ុយបេសកម្មនិងសោហ៊ុយផ្សេងៗត្រូវសង ជា រូបីយប័ណ្ណបរទេសនិងប្រាក់រៀលរបស់ក្រសួង-ស្ថាប័នមួយចំនួន
- កាន់គណនីបុរេប្រទានចរន្ត និងវិនិយោគ ជារូបិយប័ណ្ណបរទេស
- រៀបចំបែបបទទូទាត់ជូនអត្ថតាហក ជាប្រាក់រៀលនិងដុល្លារ
- កត់ត្រាសមាហរណកម្មបំណុលប្រាក់ខ្ចីនិងប្រាក់ឲ្យខ្ចី
- បញ្ជិកាបំណុល
- គ្រប់គ្រងគណនីចម្លងនិងគណនីរង់ចាំផ្សេងៗ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូរទាត់ថវិការបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- រៀបចំរបាយការណ៏ផ្សេងៗ តាមតម្រូបការចំាបាច់។
ការិយាល័យគណនេយ្យទី២ មានភារកិច្ចដូចតទៅ៖
- រៀបចំគោលការណ៏ និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈដែលពាក់ព័ន្ធនិងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់ និងគណនីសោហ៊ុយបេសកម្ម និងសោហ៊ុយផ្សេងៗត្រូវសងរបស់ក្រសួង-ស្ថាប័នមួយចំនួន
- រៀបចំបែបបទទូទាត់ជូនអត្ថតាហក
- គ្រប់គ្រងគណនីប្រាក់បុរេប្រទានសម្រាប់វិនិយោគ
- រៀបចំតារាងតុល្យភាពគណនីសរុបនៃថវិការបស់រាជធានី ខេត្ត ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហិរញ្ញវត្ថុសរុបនៃថវិការបស់រាជធានី ខេត្ត ប្រចាំខែ ឆ្នាំ
- រៀបចំតារាងតុល្យភាព គណនីសរុបនៃថវិការបស់ក្រុង ស្រុក ខ័ណ្ឌ ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហិរញ្ញវត្ថុសរុបនៃថវិការបស់ឃុំ សង្កាត់ ប្រចាំខែ ឆ្នាំ
- រៀបចំតារាងតុល្យភាពគណនីសរុបនៃថវិការបស់ឃុំ សង្កាត់ ប្រចាំខែ ឆ្នាំ
- រៀបចំរបាយការណ៏ហរិញ្ញវត្ថុសរុបនៃថវិការបស់ឃុំ សង្កាត់ ប្រចាំខែ ឆ្នាំ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- រៀបចំរបាយការណ៏ផ្សេងៗ តាមតម្រូវការចាំបាច់។
ការិយាល័យគណនេយ្យទី៣ មានភារកិច្ចដូចតទៅ៖
- រៀបចំគោលការណ៏ និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈដែលពាក់ព័ន្ធនឹងថវិកា របស់គ្រឹះស្ថានសាធារណៈនិងអង្គភាពសាធារណៈប្រហាក់ប្រហែល
- ពិនិត្យនិងតាមដានកិច្ចបញ្ជិកាគណនេយ្យនិងរបាយការណ៏ហរិញ្ញវត្ថុរបស់គ្រឹះស្ថានសាធារណៈ
- រៀបចំបញ្ជាផ្ទេរសាច់ប្រាក់ទៅរតនាគារថ្នាក់មូលដ្ឋាន
- រៀបចំសំណើរផ្ទេរសាច់ប្រាក់រវាងគណនីធនាគារជាតិនៃកម្ពុជា
- គ្រប់គ្រងគណនីផធនាគារជាប្រាក់រៀលនិងគណនីមូលប្បទានប័ត្រដែលបានបោះផ្សាយជាប្រាក់រៀលនិងដុល្លារ
- គ្រប់គ្រងគណនីចំណាយរង់ចាំធ្វើនិយ័តកម្មប្រាក់ដើម ការប្រាក់ខ្ចី និងការប្រាក់ប័ណ្ណរតនាគារ
- គ្រប់គ្រងគណនីធនាគារជារូបិយប័ណ្ណបរទេសនិងប្រាក់បញ្ជើជំនួយ
- គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់និងគណនីសោហ៊ុយបេសកម្មនិងសោហ៊ុយផ្សេងៗត្រូវសង ជា រូបិប័ណ្ណបរទេសនិងប្រាក់រៀលរបស់ក្រសួង-ស្ថាប័នមួយចំនួន
- កាន់គណនីបុរេប្រទានចរន្ត និងវិនិយោគ ជារូបិយប័ណ្ណបរទេស
- រៀបចំបែបបទទូទាត់ជូនអគ្គតាហក ជាប្រាក់រៀលនិងដុល្លារ
- កត់ត្រាសមាហរណកម្មបំណុលប្រាក់ខ្ចីនិងប្រាក់ឲ្យខ្ចី
- បញ្ជិកាបំណុល
- គ្រប់គ្រងគណនីចម្លងនិងគណនីរង់ចាំផ្សេងៗ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- រៀបចំរបាយការណ៏ផ្សេងៗ តាមតម្រូវការចាំបាច់។
ការិយាល័យប្រាក់បញ្ញើ មានភារកិច្ច ដូចតទៅ៖
- រៀបចំគោលការណ៏និងបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈដែលពាក់ព័ន្ធនិងការគ្រប់គ្រង គណនីប្រាក់បញ្ជើរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថាន សាធារណៈនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់ភ្នាក់ងារបើកផ្តល់
- គ្រប់គ្រងគណនីរជ្ជទេយ្យករបុរេប្រទាន ផ្នែកតាមថវិកាកម្មវិធីនិងមិនមែនកម្មវិធី
- គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់ក្រុមហ៊ុនឯកជន
- គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់អង្គភាពចំណុះក្រសួង
- គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់គ្រឹះស្ថានសាធារណៈ
- គ្រប់គ្រងគណនីមូលនិធិឃុំ សង្កាត់
- គ្រប់គ្រងគណនីមូលនិធិក្រុង ស្រុក
- គ្រប់គ្រងគណនីប្រាក់បញ្ញើថវិកាឧបសម័្តន្ធ
- គ្រប់គ្រងគណនីចម្លង និងគណនីរង់ចាំផ្សេងៗ
- គ្រប់គ្រងគណនីអ្នកផ្គត់ផ្គង់និងគណនីសោហ៊ុយបេសកម្មនិងសោហ៊ុយផ្សេងៗត្រូវសង ជាប្រាក់រៀលរបស់ក្រសួង-ស្ថាប័នមួយចំនួន
- រៀបចំបែបបទទូទាត់ជូនអត្ថតាហក ជាប្រាក់រៀល
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសំរាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- រៀបចំរបាយការណ៏ផ្សេងៗ តាមតម្រូវការចាំបាច់។

នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ

នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានរតនាគារជាតិលើការងារគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ ដោយមានភារកិច្ចដូចតទៅ៖
- ពិនិត្យតាមដានកិច្ចដំណើការរបស់រតនាគារថ្នាក់មូលដ្ឋាន
- ពិនិត្យការផ្ទេរមូលនិធិពីថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់កណ្តាល
- ពិនិត្យតុល្យភាពសាច់ប្រាក់ និងតាមដានចំណូល ចំណាយរបស់រតនាគារថ្នាក់មូលដ្ឋាន
- សម្របសម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយបណ្តានាយកដ្ឋាន ជំនាញថ្នាក់កណ្តាលនៃអគ្គនាយកដ្ឋានរតនាគារជាតិ
- ប្រមូលផ្តុំពត៏មានគណនេយ្យនិងស្ថិតិដែលបានមកពីនាយកដ្ឋានថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន
- ធ្វើរបាយការណ៏ប្រចាំថ្ងៃ ខែ ត្រីមាស និងឆ្នាំ។
នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ មានការិយាល័យក្រោមឱវាទចំនួន៤ដូចខាងក្រោម៖
១. ការិយាល័យរដ្ឋបាល
២. ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់ទី១និងសរុប
៣. ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់ទី២
៤. ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់៣។
នាយកដ្ឋានរដ្ឋបាល មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រង ទទួល និងបញ្ជូន ឯកសារនិងលិខិតចេញ-ចូល
- សម្របសម្រួលការងាររដ្ឋបាលទូទៅផ្សេងៗ
- តាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
- តាមដានបញ្ញើវត្តមានរបស់មន្រ្តីនៃការិយាល័យក្រោមឱវាទនាយកដ្ឋាន ជាប្រចាំ
- រៀបចំនិងគ្រប់គ្រងបញ្ញើសារពើភ័ណ្ឌ
- គ្រប់គ្រងសម្ភារៈការិយាល័យ
- ពិនិត្យកិច្ចការសណ្តាប់ធ្នាប់និងអនាម័យនៅក្នុងនាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ។
ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់១និងសរុប មានភារកិច្ចដូចតទៅ៖
- ពិនិត្យតាមដានកិច្ចដំណើការរបស់រតនាគាររាជធានី ខេត្តមួយចំនួន
- ធ្វើផែនការចំណូល ចំណាចសាច់ប្រាក់ប្រចាំខែ
- តាមដានការអនុវត្តផែនការចំណូល ចំណាយសាច់ប្រាក់ប្រចាំថ្ងៃ ខែ ឆ្នាំ
- ពិនិត្យការផ្ទេរមូលនិធិរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- រៀបចំការផ្ទេរសាច់ប្រាក់សម្រាប់ឃុំ សង្កាត់ និងសម្រាប់ថវិកាក្រៅពីឃុំ សង្កាត់
- ពិនិត្យការផ្ទេរអាណត្តិបើប្រាក់ទូទាត់ពីថ្នាក់មូលដ្ឋាន មកថ្នាក់កណ្តាល
- ពិនិត្យតុល្យភាពសាច់ប្រាក់របស់រតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ
- សម្របសម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយនាយកដ្ឋានជំនាញ ថ្នាក់កណ្តាលនៃអគ្គនាយកដ្ឋានរតនាគារជាតិ
- ប្រមូលផ្តុំពត៏មានគណនេយ្យ ស្ថិតិ ពីរតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ ឆ្នាំ
- រៀបចំគំរូពត៏មានគណនេយ្យ ស្ថិតិ ពីបណ្តានាយកដ្ឋាននិងអង្គភាពថ្នាក់កណ្តាល និង ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់១និងសរុប តំបន់២ និងតំបន់៣
- សរុបរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ
ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់២ មានភារកិច្ចដូចតទៅ៖
- ពិនិត្យតាមដានកិច្ចដំណើការរបស់រតនាគាររាជធានី ខេត្តមួយចំនួន
- ធ្វើផែនការចំណូល ចំណាយសាច់ប្រាក់ប្រចាំខែ
- តាមដានការអនុវត្តផែនការចំណូល ចំណាយសាច់ប្រាក់ប្រចាំថ្ងៃ ខែ ឆ្នាំ
- ពិនិត្យការផ្ទេរមូលនិធិរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- រៀបចំការផ្ទេរសាច់ប្រាក់សម្រាប់ឃុំ សង្កាត់ និងសម្រាប់ថវិកាក្រៅពីឃុំ សង្កាត់
- ពិនិត្យការផ្ទេរអាណត្តិបើកប្រាក់ទូទាត់ពីថ្នាក់មូលដ្ឋាន មកថ្នាក់កណ្តាល
- ពិនិត្យតុល្យភាពសាច់ប្រាក់របស់រតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ
- សម្រប់សម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយនាយកដ្ឋានជំនាញ ថ្នាក់កណ្តាល នៃអគ្គនាយកដ្ឋានរតនាគារជាតិ
- ប្រមូលផ្តុំពត៏មានគណនេយ្យ ស្ថិតិ ពីរតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ ឆ្នាំ
- រៀបចំគំរូតារាងស្ថិតិនិងរបាយការណ៏
- រៀបចំរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ ក្នុងការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់២។
ការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់៣ មានភារកិច្ចដូចតទៅ៖
- ពិនិត្យតាមដានកិច្ចដំណើការរបស់រតនាគាររាជធានី ខេត្តមួយចំនួន
- ធ្វើផែនការចំណូល ចំណាយសាច់ប្រាក់ប្រចាំខែ
- តាមដានការអនុវត្តផែនការចំណូល ចំណាយសាច់ប្រាក់ប្រចាំថ្ងៃ ខែ ឆ្នាំ
- ពិនិត្យការផ្ទេរមូលនិធិរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- រៀបចំការផ្ទេរសាច់ប្រាក់សម្រាប់ឃុំ សង្កាត់ និងសម្រាប់ថវិកាក្រៅពីឃុំ សង្កាត់
- ពិនិត្យការផ្ទេរអាណត្តិបើកប្រាក់ទូទាត់ពីថ្នាក់មូលដ្ឋាន មកថ្នាក់កណ្តាល
- ពិនិត្យតុល្យភាពសាច់ប្រាក់របស់រតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ
- សម្រប់សម្រួលរាល់ការងារពាក់ព័ន្ធរវាងរតនាគារថ្នាក់មូលដ្ឋាន ជាមួយនាយកដ្ឋានជំនាញ ថ្នាក់កណ្តាល នៃអគ្គនាយកដ្ឋានរតនាគារជាតិ
- ប្រមូលផ្តុំពត៌មានគណនេយ្យ ស្ថិតិ ពីរតនាគារថ្នាក់មូលដ្ឋាន ប្រចាំថ្ងៃ ខែ ឆ្នាំ
- រៀបចំគំរូតារាងស្ថិតិនិងរបាយការណ៏
- រៀបចំរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ ក្នុងការិយាល័យគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋានតំបន់៣។

នាយកដ្ឋានព័ត៌មានវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារព័ត៌មានវិទ្យាដោយមានភារកិច្ច ដូចតទៅ៖
- ចូលរួមរៀបចំនិងសម្របសម្រួលការអនុវត្តគម្រោង ប្រព័ន្ធពត៏មានវិទ្យាសម្រាប់ការគ្រប់គ្រង ហិរញ្ញវត្តុ ឬហៅថា FMIS (Financial Management Information System)
- អភិវឌ្ឈយុទ្ធសាស្រ្តនិងគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានៅថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- កសាងគោលនយោបាយនិងនិតិវិធីព័ត៌មានវិទ្យា
- រៀបចំនិងថែរក្សាប្រព័ន្ធត្រួតពិនិត្យនិងប្រព័ន្ធសុវត្ថិភាពផ្នែកព័ត៌មានវិទ្យា
- គ្រប់គ្រងកិច្ចសន្យាដែលបានធ្វើជាមួយអ្នកផ្តល់សេវាឬអ្នកផ្គត់ផ្គង់
- វិភាគមុខងារនិងតម្រូវការតាមដាននាយកដ្ឋាននិមួយៗ
- រៀបចំរបាយការណ៏និងតាមដានការអនុវត្តកម្មវិធីស្តីពីព័ត៌មានវិទ្យា
- រៀបចំកម្មវិធីនិងបណ្តុះបណ្តាលព័ត៌មានវិទ្យាដល់ថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន។
នាយកដ្ឋានព័ត៌មានវិទ្យា មានការិយាល័យក្រោមឱវាទចំនួន៣ ដូចខាងក្រោម៖
១. ការិយាល័យព័ត៌មានវិទ្យាថ្នាក់កណ្តាល
២. ការិយាល័យព័ត៌មានវិទ្យាថ្នាក់មូលដ្ឋាន
៣. ការិយាល័យព័ត៌មានវិទ្យាសរុប។
នាយកដ្ឋានព័ត៌មានវិទ្យាថ្នាក់កណ្តាល មានភារកិច្ចដូចតទៅ៖
- ចូលរួមរៀបចំនិងសម្របសម្រួលការអនុវត្តគម្រោងFMIS
- រៀបចំយុទ្ធសាស្រ្តគ្រប់គ្រងកិច្ចដំណើការប្រព័ន្ធព័ត៌មានវិទ្យានៅថ្នាក់កណ្តាល
- សិក្សាអំពីផែនការមេសម្រាប់ភ្ជាប់យុទ្ធសាស្រ្តក្នុងកិច្ចដំណើការប្រព័ន្ធព័ត៌មានវិទ្យានៅថ្នាក់កណ្តាល
- បែងចែកផែនការសកម្មភាពសម្រាប់អនុវត្តនៅតាមបណ្តានាយកដ្ឋាននិងអង្គភាពនៃអគ្គនាយកដ្ឋានរតនាគារជាតិ
- រៀបចំយន្តការផ្ទេរទិន្នន័យពីថ្នាក់មូលដ្ឋានមកថ្នាក់កណ្តាល
- រៀបចំបណ្តាញ( Network) នៃប្រព័ន្ធត្រួតពិនិត្យនិងសុវត្ថិភាពព័ត៌មានវិទ្យានៅថ្នាក់កណ្តាល
- បង្កើតនិងធ្វើបច្ចុប្បន្នភាពចំពោះគេហទំព័ររបស់អគ្គនាយកដ្ឋានរតនាគារជាតិ
- បង្កើតនិងបែងចែកសិទ្ធិនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់នាយកដ្ឋាននិមួយៗ
- បណ្តុះបណ្តាលសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងគណនេយ្យសាធារណៈនៅថ្នាក់កណ្តាល
- សិក្សាអំពីតម្រូវការប្រព័ន្ធព័ត៌មានវិទ្យាតាមផ្នែកដែលពាក់ព័ន្ធនៅថ្នាក់កណ្តាល
- តាមដានការអនុវត្តកម្មវិធីព័ត៌មានវិទ្យានិងរៀបចំរបាយការណ៏នៅថ្នាក់កណ្តាល។
នាយកដ្ឋានព័ត៌មានវិទ្យាថ្នាក់មូលដ្ឋាន មានភារកិច្ចដូចតទៅ៖
- ចូលរួមរៀបចំនិងសម្របសម្រួលការអនុវត្តគម្រោងFMIS
- រៀបចំយុទ្ធសាស្រ្តគ្រប់គ្រងកិច្ចដំណើការប្រព័ន្ធព័ត៌មានវិទ្យានៅថ្នាក់មូលដ្ឋាន
- រៀបចំបណ្តាញ(Network)នៃប្រព័ន្ធត្រួតពិនិត្យនិងសុវត្ថិភាពព័ត៌មានវិទ្យានៅថ្នាក់មូលដ្ឋាន
- បណ្តុះបណ្តាលសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងគណនេយ្យសាធារណៈនៅថ្នាក់មូលដ្ឋាន
- សិក្សាអំពីតម្រូវការប្រព័ន្ធព័ត៌មានវិទ្យាតាមផ្នែកដែលពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន
- តាមដានការអនុវត្តកម្មវិធីព័ត៌មានវិទ្យានិងរៀបចំរបាយការណ៏នៅថ្នាក់មូលដ្ឋាន
- បង្កើនយន្តការដើម្បីរៀបចំរបាយការណ៏តុល្យភាពថវិការដ្ឋ ខេត្ត ក្រុង ស្រុក ខណ្ឌ និងថវិកា ឃុំ សង្កាត់ ដើម្បីបញ្ជូនមកថ្នាក់កណ្តាល។
នាយកដ្ឋានព័ត៌មានវិទ្យាសរុប មានភារកិច្ចដូចតទៅ៖
- ចូលរួមរៀបចំនិងសម្របសម្រួលការអនុវត្តគម្រោងFMIS
- គ្រប់គ្រងកិច្ចសន្យាជាមួយអ្នកផ្តល់សេវាព័ត៌មានវិទ្យា
- ធ្វើការវាយតម្លៃទៅលើកម្មវិធីព័ត៌មានវិទ្យា
- សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងអង្គភាពនានានៃក្រសួង ស្ថាប័នពាក់ព័ន្ធ - រៀបចំរបាយការណ៏សរុបប្រចាំខែ ឆ្នាំ ដែលបានមកពីការិយាល័យថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន
- ធ្វើស្ថិតិនិងរបាយការណ៏ចំណូល ចំណាយថវិកាសរុបរបស់រតនាគារថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន

អធិការកិច្ចរតនាគារ

អធិការកិច្ចរតនាគារ បំពេញមុខងារជាសេធិការឲ្យអគ្គនយកដ្ឋានរតនាគារជាតិ លើការងារអធិការកិច្ចរតនាគារដោយមានភារកិច្ចដូចតទៅ៖
- តាមដាននិងត្រួតពិនិត្យការប្រព្រឹត្តិទៅនៃរតនាគារទូទាំងប្រទេស
- ពិនិត្យបញ្ជាក់លម្អិតនូវកិច្ចបញ្ញើកាចំណូល ចំណាយ និងគណនេយ្យនៃរតនាគារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន
- ចូលរូមសហការជាមួយអត្ថាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យ រតនាគារក្នុងករណីមានសំណើឲ្យចូលរួម
- ចុះធ្វើការត្រួតពិនិត្យបេឡារបស់ភ្នាក់ងារបើកផ្តល់ការចំណាយរបស់រជ្ជទេយ្យការបុរេប្រទាន និងការគ្រប់គ្រងចំណូល របស់រជ្ជទេយ្យករចំណូលនៃក្រសួង ស្ថាប័ន
- ទទួលពាក្យបណ្តឹងតវ៉ានិងចូលរួមដោះស្រាយរាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការរតនាគារ
- ធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន។
អធិការកិច្ចរតនាគារ មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖
១. ការិយាល័យអធិការកិច្ចរតនាគារទី១ និងសរុប
២. ការិយាល័យអធិការកិច្ចរតនាគារទី២
៣. ការិយាល័យអធិការកិច្ចរតនាគារទី៣។
ការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប មានភារកិច្ចដូចខាងក្រោម៖
- ត្រួតពិនិត្យកិច្ចបញ្ញើកាចំណូល ចំណាយ និងគណនេយ្យរតនាគាររាជធានី ខេត្ត មួយចំនួន
- ត្រួតពិនិត្យតារាងតុល្យភាព តារាងតុល្យការរតនាគាររាជធានី ខេត្ត មួយចំនួន
- តាមដាននិងត្រួតពិនិត្យកិច្ចដំណើការនិងការប្រព្រឹត្តទៅរបស់រតនាគាររាជធានី ខេត្ត មួយចំនួន
- ចូលរួមសហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យ រតនាគារក្នុងករណីមានសំណើឲ្យចូលរួម
- ទទួលពាក្យបណ្តឹងតវ៉ា និងចូលរួមដោះស្រាយរាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការ
- ធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន
- រៀបចំរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ សរុប ក្នុងការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប ទី២ ទី៣។
ការិយាល័យអធិការកិច្ចរតនាគារទី២ មានភារកិច្ចដូចខាងក្រោម៖
- ត្រួតពិនិត្យកិច្ចបញ្ញើកាចំណូល ចំណាយ និងគណនេយ្យរតនាគាររាជធានី ខេត្ត មួយចំនួន
- ត្រួតពិនិត្យតារាងតុល្យភាព តារាងតុល្យការរតនាគាររាជធានី ខេត្ត មួយចំនួន
- ចូលរួមសហការជាមួយអគ្គធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យ រតនាគារក្នុងករណីមានសំណើឲ្យចូលរួម
- ទទួលពាក្យបណ្តឹងតវ៉ា និងចូលរួមដោះស្រាយរាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការ
- ធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន
- រៀបចំរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ សរុប ក្នុងការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប ទី២។
ការិយាល័យអធិការកិច្ចរតនាគារទី៣ មានភារកិច្ចដូចខាងក្រោម៖
- ត្រួតពិនិត្យកិច្ចបញ្ញើកាចំណូល ចំណាយ និងគណនេយ្យរតនាគាររាជធានី ខេត្ត មួយចំនួន
- ត្រួតពិនិត្យតារាងតុល្យភាព តារាងតុល្យការរតនាគាររាជធានី ខេត្ត មួយចំនួន
- ចូលរួមសហការជាមួយអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការត្រួតពិនិត្យ រតនាគារក្នុងករណីមានសំណើឲ្យចូលរួម
- ទទួលពាក្យបណ្តឹងតវ៉ា និងចូលរួមដោះស្រាយរាល់បាតុភាពខុសឆ្គងរបស់មន្រ្តីរាជការ
- ធ្វើរបាយការណ៏ជូនថ្នាក់ដឹកនាំស្តីពីលទ្ធផលនៃការចុះត្រួតពិនិត្យរបស់ខ្លួន
- រៀបចំរបាយការណ៏ប្រចាំថ្ងៃ ខែ ឆ្នាំ សរុប ក្នុងការិយាល័យអធិការកិច្ចរតនាគារទី១និងសរុប ទី៣។

នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងវិភាគការអនុវត្តថវិកា

នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងវិភាគការអនុវត្តថវិកា បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារគ្រប់គ្រងសាច់ប្រាក់ និងវិភាគការអនុវត្តថវិកា ដោយមានភារកិច្ចដូចតទៅ៖
- កសាងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ដោយមានគោលការណ៏ និងនីតិវិធីសម្រាប់អង្គភាពពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន
- តាមដាននិងវិភាគលើការអនុវត្តថវិកា ដើម្បីគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកា
- គ្រប់គ្រងគណនីប្រាក់កក់តម្គល់លើទីផ្សារសាធារណៈ និងប្រាក់កក់តម្គល់ធានាសកម្មភាព អាជីវកម្ម ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស
- គ្រប់គ្រងមូលបត្ររដ្ឋ សញ្ញាប័ណ្ណរដ្ឋ និងប័ណ្ណរតនាគារ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ និងវិភាគការអនុវត្តថវិកា មានការិយាល័យក្រោមឱវាទចំនួន៣ ដូចខាងក្រោម៖
១. ការិយាល័យគ្រប់គ្រងសាច់ប្រាក់
២. ការិយាល័យវិភាគការអនុវត្តថវិកា
៣. ការិយាល័យគ្រប់គ្រងប្រាក់កក់
ការិយល័យគ្រប់គ្រងសាច់ប្រាក់មានភារកិច្ចដូចតទៅ៖
- កសាងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ដោយមានគោលការណ៏ និងនិតិវិធីសម្រាប់អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីបង្កើតការព្យាករណ៏លំហូរសាច់ប្រាក់ និងការព្យាករណ៏សមតុល្យសាច់ប្រាក់ចុងថ្ងៃ នៅគណនីទោល រតនាគារឲ្យមានភាពត្រឹមត្រូវ និងទាន់ពេលវេលា
- តាមដាន និងពិនិត្យលើចំណូលចំណាយពិតប្រាកដនៃថវិកា និងការទូទាត់សាច់ប្រាក់របស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- ពិនិត្យសមតុល្យសាច់ប្រាក់ក្នុងគណនីទាំងឡាយដែលស្ថិតក្រោមរចនាសម័្ពន្ធគណនីទោល រតនាគាររួមទាំងប្រាក់បុរេប្រទាន ដែលគ្រប់គ្រងដោយប្រព័ន្ធរតនាគារជាតិ
- សហការផ្ទៀងផ្ទាត់ការព្យាករណ៏ចំណូល និងចំណាយរបស់រាជរដ្ឋាភិបាល ជាមួយអង្គភាព ពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយរួមបញ្ជូលទាំង រដ្ឋបាលថ្នាក់ក្រោមជាតិ
- តាមដាន និងពិនិត្យលើចំណូល ចំណាយសាច់ប្រាក់ជាក់ស្តែងធៀបនឹងលំហូរសាច់ប្រាក់ ប្រចាំឆ្នាំ ព្រមទាំងធ្វើការព្យាករណ៏លំហូរសាច់ប្រាក់ ៣ខែបន្តបន្ទាប់
- តាមដាន ពិនិត្យ និងព្យាករណ៏លំហូរសាច់ប្រាក់រយៈពេល៣ខែបន្តបន្ទាប់ និងព្យាករណ៏ សម្រាប់នាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន និងអង្គភាពចំណូល
- តាមដាន ពិនិត្យ និងព្យាករណ៏ស្ថានភាពសាច់ប្រាក់សុទ្ធ ដូចជាសមតុល្យសាច់ប្រាក់ចុងថ្ងៃ នៅគណនីទោលរតនាគារ សម្រាប់រយៈពេល៤សបា្តហ៏១២សបា្តហ៏និង៥២សបា្តហ៏
- រៀបចំរបាយការណ៏ ជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជារៀងរាល់ត្រីមាសស្តីពីការ ព្យាករណ៏លំហូរសាច់ប្រាក់ ព្រមទាំងលើកជូនជាអនុសាសន៏ ដើម្បីលំនឹងសមតុល្យសាច់ ប្រាក់ឲ្យស្ថិតនៅក្នុងចន្លោះមួយ ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនោះរួមទាំងការបោះផ្សាយប័ណ្ណរតនាគារផង បើសិនជាចាំបាច់។
ការិយល័យគ្រប់គ្រងការអនុវត្តថវិកា មានភារកិច្ចដូចតទៅ៖
- តាមដាននិងវិភាគជាប្រចាំលើការអនុវត្តថវិកា ដើម្បីគាំទ្រដល់ការរៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកា
- តាមដាននិងវិភាគលើការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- តាមដាននិងវាយតម្លៃលើប្រតិបត្តិការ នៃកម្មវិធីចំណូល ចំណាយសាធារណៈ ព្រមទាំងលើក ជាយោបល់ និងស្នើវិធានការជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន
- ពិនិត្យ និងផ្តល់យោបល់លើការអនុវត្តថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ
- វាយតម្លៃលទ្ធផលនៃការអនុវត្តថវិកាប្រចាំឆ្នាំ
- សម្របសម្រួលជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ទូទាត់ថវិកា របស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
ការិយល័យគ្រប់គ្រងប្រាក់កក់ មានភារកិច្ចដូចតទៅ៖
- គ្រប់គ្រងគណនីប្រាក់កក់តម្តល់លើទីផ្សារសាធារណៈនិងប្រាក់កក់ធានាសកម្មភាពអាជីវកម្ម ជាប្រាក់រៀល និងរូបិយប័ណ្ណបរទេស
- រៀបចំលិខិតធានាការដេញថ្លៃ (២០%) លិខិតធានាការអនុវត្ត (១០%) លិខិតធានាប្រាក់តម្កល់ អាជីវកម្ម រយៈពេលវែង និងលិខិតធានាផ្សេងទៀតជាយថាហេតុ តាមការស្នើសុំ និងតម្រូវការចាំបាច់
- ពិនិត្យលើឯកសារ និងលិខិតស្នើសុំដកប្រាក់កក់ និងរៀបចំមូលប្បទានបត្របង្វែរសងប្រាក់ កក់ ២% ១០% និងប្រាក់តម្កល់អាជីវកម្មរយៈពេលវែង ជូនក្រុមហ៊ុននិងអ្នកផ្គត់ផ្គង់វិញ
- តាមដាន និងគ្រប់គ្រងការបង់ប្រាក់កក់ ដោយការបង្វែរពីគណនីប្រាក់បញ្ញើរបស់ក្រុមហ៊ុន នៅការិយាល័យប្រាក់បញ្ញើនៃនាយកដ្ឋានគណនេយ្យ
- ធ្វើរបាយការណ៏ប្រចាំថ្ងៃ ខែ ត្រីមាស និងឆ្នាំ ពីចលនា និងសមតុល្យប្រាក់កក់
- ទទួលនិងថែរក្សាមូលប្បរដ្ឋ និងសញ្ញាបណ្ណរដ្ឋ
- គ្រប់គ្រង លក់ និងសងបំណុលមូលប្បរដ្ឋ
- គ្រប់គ្រងបំណុលប័ណ្ណរតនាគារ។

រតនាគាររាជធានី ខេត្ត

រតនាគាររាជធានី ខេត្ត បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងាររតនាគារនៅថ្នាក់មូលដ្ឋាន ដោយមានភារកិច្ច ដូចតទៅ៖
- គ្រប់គ្រងគណនីថវិកាថ្នាក់ជាតិ ថវិកាថ្នាក់ក្រោមជាតិ និងគណនីប្រាក់បញ្ញើនានានៅរតនាគាររាជធានី ខេត្ត
- គ្រប់គ្រងសាច់ប្រាក់របស់រដ្ឋ នៅថ្នាក់មូលដ្ឋាន
- គ្រប់គ្រងចំណូល ចំណាយថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ
- កាន់កាប់ និងតាមដានការអនុវត្តគណនេយ្យទូទៅ និងមជ្ឃការគណនី
- រៀបចំបិទបញ្ញើគណនេយ្យសាធារណៈ នៅថ្នាក់មូលដ្ឋាន
- ធានាតុល្យភាពទូទៅនៃគណនី
- ផ្តល់សេវាដល់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទូទាត់ ការចំណាយ ផ្សេងៗការបើកផ្តល់ប្រាក់បៀវត្ស និងការប្រមូលចំណូល ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
រតនាគាររាជធានី ខេត្ត មានការិយាល័យក្រោមឱវាទចំនួន ៣ ដូចខាងក្រោម៖
១. ការិយាល័យរដ្ឋបាលនិងបុគ្គលិក
២. ការិយាល័យគណនេយ្យថវិកាថ្នាក់ជាតិនិងសរុប
៣. ការិយាល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ
ការិយាល័យរដ្ឋបាលនិងបុគ្គលិក មានភារកិច្ចដូចតទៅ៖
- រៀបចំនិងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅរតនាគាររាជធានី ខេត្ត
- បញ្ជូនឯកសារ ទទួលលិខិតចេញ ចូល និងរៀបចំចងក្រងទុកដាក់ឯកសារ នៅរតនាគាររាជធានី ខេត្ត
- ពិនិត្យនិងផ្តល់ទិដ្ឋាការបេសកម្មចេញ ចូល និងតាមដានគ្រប់គ្រងប្រាក់បេសកម្មរបស់មន្រ្តី រតនាគាររាជធានី ខេត្ត
- គ្រប់គ្រងអចលនទ្រព្យ ចលនទ្រព្យ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅរតនាគាររាជធានីខេត្ត
- គ្រប់គ្រងចំណូល ចំណាយផ្ទៃក្នុង
- គ្រប់គ្រងសម្ភារៈការិយាល័យ នៅផ្ទៃក្នុងរតនាគាររាជធានី ខេត្ត
- គ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៅរតនាគាររាជធានី ខេត្ត
- រៀបចំគម្រោងចំណូល ចំណាយថវិការបស់រតនាគាររាជធានី ខេត្ត
- រៀបចំពិធីនិងការប្រជុំនានារបស់រតនាគាររាជធានី ខេត្ត
- រៀបចំពិធីបុណ្យនិងពិធីការនានា
- រៀបចំរចនាសម្ព័ន្ធចាត់តាំង អង្គការលេខ។
ការិយាល័យគណនេយ្យថវិការថ្នាក់ជាតិនិងសរុប មានភារកិច្ច ដូចតទៅ៖
- គ្រប់គ្រង និងតាមដានចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅរតនាគាររាជធានី ខេត្ត
- គ្រប់គ្រងនិងតាមដានការប្រើប្រាស់ឥណទានថវិការបស់មន្ទីរចំណុះក្រសួង ស្ថាប័ន
- គ្រប់គ្រងគណនីប្រាក់បញ្ញើរបស់មន្ទីរ អង្គភាពចំណុះមន្ទីរ និងអង្គភាពស្វយ័ត
- គ្រប់គ្រងគណនីចរន្តនៅធានាគារពាណិជ្ជ
- គ្រប់គ្រងគណនីប្រាក់បញ្ញើថវិកាថ្នាក់ក្រោមជាតិ
- ពិនិត្យអាណត្តិបើកប្រាក់និងលិខិតយុត្តិការភា្ជប់តាមអាណត្តិបើកប្រាក់
- រៀបចំបែបបទទូទាត់ជូនអត្ថាហក
- រៀបចំឯកសារទាក់ទងទៅនឹងការស្នើសុំ ការផ្ទេរ និងការទទួលសាច់ប្រាក់រវាងរតនាគារថ្នាក់ កណ្តាល និងរតនាគារថ្នាក់មូលដ្ឋាន
- រៀបចំឯកសារទាក់ទងទៅនឹងការផ្ទេរប្រតិបត្តិការ រវាងរតនាគារថ្នាក់កណ្តាលនិងរតនាគារថ្នាក់មូលដ្ឋាន
- ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណូល ចំណាយថវិកាថ្នាក់ជាតិ និងគណនីប្រាក់បញ្ញើនានានៅ រតនាគារជាតិ ខេត្ត
- ពិនិត្យ និងប្រមូលផ្តុំសលាកប័ត្រលេខនានិងសក្ខីប័ត្រគណនេយ្យ
- សរុបប្រតិបត្តិការប្រចាំថ្ងៃ ចុះចូលបញ្ជីសរុបទូទៅ
- រៀបចំរបាយការណ៏ចំណូល ចំណាយប្រចាំខែ ត្រីមាស និងឆ្នាំ
- បូកសរុបចំណូល ចំណាយ ស្នើរសុំសាច់ប្រាក់ និងសរុបរបាយការណ៏ចំណូល ចំណាយប្រចាំថ្ងៃ
- គ្រប់គ្រងគណនីមូលប្បទានប័ត្របានបោះផ្សាយ គណនីចរន្តធនាគារពាណិជ្ជ និងគណនី ទំនាក់ទំនងរតនាគាររាជធានី ខេត្ត និងរតនាគារថ្នាក់កណ្តាល
- ទទួលបន្ទុករួមក្នុងការបញ្ជូនរបាយការណ៏ថវិកាថ្នាក់ជាតិនិងថវិកាថ្នាក់ក្រោមជាតិ ទៅអគ្គនាយកដ្ឋានរតនាគារជាតិ។
ការិយាល័យគណនេយ្យថវិការថ្នាក់ក្រោមជាតិ មានភារកិច្ចដូចតទៅ៖
- ជាគណនេយ្យករគាំទ្រការអនុវត្តថវិកាថ្នាក់ក្រោមជាតិ
- គ្រប់គ្រង និងតាមដានចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅរតនាគាររាជធានី ខេត្ត
- គ្រប់គ្រងនិងតាមដានចំណូលឧបត្ថម្ភពីថវិកាជាតិ
- គ្រប់គ្រងនិងតាមដានការប្រើប្រាស់ឥណទានថវិកាថ្នាក់ក្រោមជាតិ
- គ្រប់គ្រងគណនីប្រាក់បញ្ញើថវិកាថ្នាក់ក្រោមជាតិ
- ពិនិត្យអាណត្តិបើកប្រាក់ និងលិខិតយុត្តិការភា្ជប់តាមអាណត្តិបើកប្រាក់
- រៀបចំបែបបទទូទាត់ជូនអត្ថាហក
- រៀបចំឯកសារទាក់ទងទៅនឹងការផ្ទេរប្រតិបត្តិការ រវាងការិយាល័យគណនេយ្យថវិកាថ្នាក់ ជាតិនិងសរុបជាមួយនឹងការិល័យគណនេយ្យថវិកាថ្នាក់ក្រោមជាតិ នៅរតនាគាររាជធានី ខេត្ត
- ចុះកិច្ចបញ្ជិកាតាមដានលម្អិតចំណូល ចំណាយថវិកាថ្នាក់ក្រោមជាតិ និងគណនីប្រាក់បញ្ញើ នានា នៅរតនាគាររាជធានី ខេត្ត
- ពិនិត្យ និងប្រមូលផ្តុំសលាប័ត្រលេខនឹងសក្ខីប័ត្រគណនេយ្យ
- ចុះប្រតិបត្តិការប្រចាំថ្ងៃក្នុងទិន្នានុប្បវត្តិទូទៅ និងសៀវភៅធំ
- រៀបចំតារាងតុល្យភាព ប្រចាំខែ ត្រីមាស និងឆ្នាំ
- រៀបចំរបាយការណ៏ចំណូល ចំណាយ ប្រចាំខែ ត្រីមាស និងឆ្នាំ

លេខាធិការដ្ឋាន

លេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឲ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើភារកិច្ចដូចតទៅ៖
- រៀបចំ ចងក្រង ថែរក្សារាល់ឯកសាររបស់អគ្គនាយកដ្ឋានរតនាគារជាតិ
- រៀបចំនិងពិនិត្យរាល់ឯកសារ សេចក្តីព្រាងសំណើ សំណុំលិខិតផ្សេងៗ មុននឹងដាក់ជូនសុំការសម្រេចពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
- សម្របសម្រួលការងារជាមួយនាយកដ្ឋាននិងអង្គភាពនានា ដែលស្ថិតក្រោមឱវាទអគ្គនាយកដ្ឋានរតនាគារជាតិ
- គ្រប់គ្រងត្រារបស់អគ្គនាយកដ្ឋានរតនាគារជាតិ។

Close