ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋាន រតនាគារជាតិ ព្រមទាំងមន្រ្តីជាសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ប្រចាំនៅអគ្គនាយកដ្ឋានរតនាគារជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ការត្រៀម ពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហ៊ានទី២ នៅតាម ក្រសួង-ស្ថាប័ន” នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ជំហ៊ានទី១ និងសេចក្តីព្រាងផែនការអនុវត្តគម្រោង FMIS ជំហ៊ានទី២ ជូនដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។ គោលបំណងពិសេសនៃសិក្ខាសាលានេះមួយទៀតគឺ ដើម្បីប្រមូលធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័ន និងកៀរគរការគាំទ្ររឹតតែខ្លាំង ចំពោះការបន្តអនុវត្តគម្រោង FMIS ជំហ៊ានទី២ នៅឆ្នាំ២០១៧។
On 26 of May 2016, H.E Dr. Vong Bunintreavuth, Director General of General Department of National Treasury (GDNT), accompanied by FMIS Working Group (FMWG) of GDNT attended the workshop on “discussion to seek input for the preparation of FMIS Stage 2’s implementation in order to dessiminate to line ministries”, at Sokha Phnom Penh Hotel, presided over by H.E Hean Sahib, Secretary of State of Ministry of Economy and Finance (MEF) and chief of FMWG. The purpose of this workshop is to disseminate the FMIS stage 1 and to draft action plan of FMIS stage 2 to line ministries, development partners, and related parties. Another special purpose of this workshop is to collect main inputs from line ministries and to gain stronger support for continuing the implementation of FMIS Stage 2 in 2017.

Rachana Nob

Close